ក្រុមហ៊ុន Amazon កំពុងចំណាយប្រាក់រាប់រយលានដុល្លារ ចំពោះប្រាក់រង្វាន់សម្រាប់បុគ្គលិកដែលធ្វើការនៅថ្ងៃបុណ្យណូអែល (Christmas Staff) បន្ទាប់ពីការលក់នៅក្រុមហ៊ុនយក្សមួយនេះ បានកើនឡើងខ្លាំងអំឡុងពេលមានជំងឺរាតត្បាត។
កម្មករឃ្លាំងពេញម៉ោងនៅចក្រភពអង់គ្លេស និងអាមេរិក នឹងទទួលបានប្រាក់ ៣០០ ផោន ឬ ៣០០ ដុល្លារ ខណៈបុគ្គលិកធ្វើការក្រៅម៉ោងក៏បាន ១៥០ ផោន ឬ ១៥០ ដុល្លារដែរ។
ទឹកប្រាក់សរុបចំនួន ៥០០ លានដុល្លារ នឹងត្រូវផ្តល់ជូនបុគ្គលិកដែលធ្វើការចន្លោះពីថ្ងៃទី ១ ដល់ ៣១ ខែធ្នូ ឆ្នាំ២០២០ នេះ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនដែលគ្រប់គ្រងដោយបុរសមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក គឺលោក Jeff Bezos បានកោតសរសើរយ៉ាងខ្លាំងដល់បុគ្គលិកដែលបានបម្រើតម្រូវការចាំបាច់របស់អតិថិជន ក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះ៕