Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»មុនមានជំនួញខ្នាតយក្សកាន់ក្នុងដៃ ស្ថាបនិក Amazon ធ្លាប់ធ្វើការនៅហាងអាហារ McDonald’s?
    គំនិតអាជីវកម្ម

    មុនមានជំនួញខ្នាតយក្សកាន់ក្នុងដៃ ស្ថាបនិក Amazon ធ្លាប់ធ្វើការនៅហាងអាហារ McDonald’s?

    October 8, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    លោក Jeff Bezos ស្ថាបនិករបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Amazon ជាបុគ្គលជោគជ័យខ្លាំងក្នុងវិស័យជំនួញ។

    លោក Bezos មានចំណង់ចំណូលចិត្តទៅលើផ្នែក វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រួមទាំងជាមនុស្សម្នាក់ដែលមានគំនិតឯករាជ្យតាំងពីក្មេងមកម្ល៉េះ។ មុននឹងចាប់ផ្តើមមានជំនួញផ្ទាល់ខ្លួន ក្នុងវ័យ ១៦ឆ្នាំ លោកធ្លាប់ធ្វើការនៅហាងអាហារ McDonald’s ដោយទទួលបានប្រាក់កម្រៃប្រមាណ ២ដុល្លារ/ម៉ោង។

    ពាណិជ្ជកម្ម

    ក្រៅពីនេះ លោកមានបទពិសោធន៍ការងារជាច្រើនកន្លែង ព្រោះក្រោយពីបញ្ចប់ការសិក្សាក្នុងឆ្នាំ ១៩៨៦ ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ និងវិស្វកម្មអគ្គិសនីនៅសកល​វិទ្យាល័យ Princeton។ រួចក៏បានចូលបម្រើការងារភ្លាមៗនៅក្រុមហ៊ុន Fitel ជាក្រុមហ៊ុនបច្ចេកវិទ្យា។ ក្រោយមក ក៏បន្តធ្វើការនៅក្រុមហ៊ុន Bankers Trust និងចុងក្រោយជាមួយក្រុមហ៊ុនវិនិយោគ D.E. Shaw & Co.។

    នៅឆ្នាំ ១៩៩៤ លោក Jeff Bezos បានឈប់ពីការងារមកចាប់ផ្តើមអាជីវកម្មវិញ។ ព្រោះលោកមើលឃើញនូវសក្តានុពលនៃការលក់ និងទិញទំនិញតាមអនឡាញ អាចនឹងមានកំណើនប្រើប្រាស់ច្រើននៅប៉ុន្មានឆ្នាំខាងមុខ។ មិនបង្អង់យូរ លោកប្រើប្រាស់យាន្តដ្ឋានតូចមួយនៅក្នុងផ្ទះ ធ្វើជាបន្ទប់ការងារ ជាមួយនឹងរបរលក់សៀវភៅលើគេហទំព័រ Cadabra ក្រោយមកទើបប្តូរឈ្មោះទៅជា Amazon វិញ។

    ២ ទៅ ៣ ឆ្នាំដំបូង អាជីវកម្មនេះមិនទទួលបានប្រាក់ចំណេញនោះទេ។ ប៉ុន្តែក្រោយមក​​ Amazon មានការគាំទ្រច្រើន នៅពេលដែល លោក Bezos ចាប់ផ្តើមផ្លាស់ប្តូរ និងសហការជាមួយម្ចាស់អាជីវកម្មផ្សេងទៀត ពង្រីកពីការលក់តែសៀវភៅ មកជាគេហទំព័រលក់ផលិតផល ទំនិញគ្រប់ប្រភេទវិញ មានការរីកចម្រើនរហូតក្លាយជាពាណិជ្ជកម្មអេឡិចត្រូនិកធំមួយប្រចាំអាមេរិក។

    ក្រៅពី Amazon ហើយនោះ លោកក៏មានជំនួញ និងការវិនិយោគផ្សេងៗទៀត ដោយនៅឆ្នាំ ២០០០ បានបង្កើតក្រុមហ៊ុនអវកាសឯកជន Blue Origin រីឯនៅឆ្នាំ ២០១៣ បានទិញយកក្រុមហ៊ុនកាសែត The Washington Post ក្នុងតម្លៃ ២៥០ លានដុល្លារ។

    សារដាស់តឿនមួយដែលលោកបានតែងតែចែករំលែកគឺ ការហ៊ានសាកល្បង ទោះបីជាលទ្ធផលបែបណា យ៉ាងហោចណាស់យើងបានចាប់ផ្តើម គ្រាន់បើជាងស្តាយក្រោយនៅពេលក្រោយ។ នេះជាមូលហេតុជំរុញលោកហ៊ានសាកល្បងបង្កើត Amazon ឡើងតាំងពីចំណុច ០ ឲ្យក្លាយជាក្រុមហ៊ុនលំដាប់ដែលមានគេស្គាល់ជុំវិញពិភពលោក។

    Amazon BizNews Jeff Bezos
    Share. Facebook Telegram WhatsApp
    Previous Articleមិនមែនជា AI ថ្មី! តែមេធំ Mark Zuckerberg នឹងវិនិយោគនូវគម្រោងខ្សែកាបក្រោមបាតសមុទ្រថ្មីរបស់ខ្លួនដែលប្រវែងជិត ១មុឺនគីឡូម៉ែត្រឯណ្ណោះ នៅក្នុងទ្វីបអាស៊ី
    Next Article ឆាប់ៗនេះ! នៅពេលដែលបងប្អូនទិញស្មាតហ្វូនថ្មីមួយគ្រឿង បងប្អូននឹងទទួលបានតែទូរស័ព្ទ ១គ្រឿង និងឯកសារណែនាំតែប៉ុណ្ណោះ ពោលគឺនឹងមិនទទួលបាននូវឆ្នាំងសាក ខ្សែសាក ម្ចុលចាក់សុីម និងកាសទៀតឡើយ

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.