Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ឡានភីកអាប់ Toyota Hilux អត់ប្រើសាំង លេចរូបរាងជាមួយចម្ងាយបើកបរ ៥៨៧គ.ម
    យានយន្ត

    ឡានភីកអាប់ Toyota Hilux អត់ប្រើសាំង លេចរូបរាងជាមួយចម្ងាយបើកបរ ៥៨៧គ.ម

    September 7, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុន Toyota ផលិតបានរថយន្ត Hilux ប្រភេទប្រើឧស្ម័នអ៊ីដ្រូហ្សែន ជាប្រភេទផលិតគំរូ ដែលបានបង្ហាញវត្តមាននៅឯរោងចក្រ Burnaston ក្នុងប្រទេសអង់គ្លេស។
    រថយន្តនេះគឺជាគម្រោងការផលិតជាមួយដៃគូ និងគាំទ្រដោយរដ្ឋាភិបាលអង់គ្លេស ដោយ Toyota គ្រោងផលិតរថយន្តនេះឲ្យបានចំនួន១០គ្រឿង នៅត្រឹមចុងឆ្នាំ២០២៣នេះ។

    រថយន្ត Hilux Hydrogen Fuel Cell នេះបានប្រើប្រាស់គ្រឿងមួយចំនួនមកពីរថយន្ត Toyota Mirai ហើយ Toyota បានប៉ាន់ស្មានថាវាមានចម្ងាយបើកបរ ៥៨៧គ.ម ពេលចាក់អ៊ីដ្រូហ្សែនពេញ។
    ជាការប្រៀបធៀប រថយន្ត Hilux លក់លើទីផ្សារប្រទេសអូស្ត្រាលីដែលប្រើម៉ាស៊ីនម៉ាស៊ូត ២,៨លីត្រ អាចបើកបរបានចម្ងាយប្រមាណ ១១៥០គ.ម។

    ពាណិជ្ជកម្ម

    Toyota បានចាប់ផ្ដើមគម្រោងការនៅដើមឆ្នាំ២០២២ ជាការសិក្សាមួយ ដែលក្រោយមកការឌីហ្សាញ និងការអភិវឌ្ឍបានចាប់ផ្ដើមនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ការផលិតក៏បានចាប់ផ្ដើម។

    Toyota គ្រោងយករថយន្ត១០គ្រឿងដែលផលិតបាន យកទៅធ្វើតេស្តដើម្បីធានាថាវាមានភាពរឹងមាំ និងខ្លាំងក្លាដូចជាកិត្តនាមរបស់រថយន្ត Hilux នាពេលកន្លងមក។ យ៉ាងណា មកទល់ពេលនេះគេនៅមិនច្បាស់ថារថយន្ត Hilux ប្រភេទប្រើឧស្ម័នអ៊ីដ្រូហ្សែន នឹងលេចវត្តមានលើទីផ្សារឬយ៉ាងណានោះទេ៕

    ប្រភព ៖ Inside EVs

    Toyota
    Share. Facebook Telegram WhatsApp
    Previous Articleស្ងប់ស្ងាត់ តែមិនទាន់បាត់ពីទីផ្សារ Motorola ប្រកាសចេញស្មាតហ្វូន G54
    Next Article ឡាន Lexus LX600 ស៊េរីថ្មីតម្លៃជាង ២៥ម៉ឺនដុល្លារ ត្រូវចំណាយពន្ធនាំចូលប៉ុន្មាន?

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.