ក្រុមហ៊ុន Dongfeng Voyah បានចេញផ្សាយរូបថតផ្នែកខាងក្នុងនៃរថយន្ត SUV ថ្មី Voyah Courage ដែលរំពឹងថានឹងចេញផ្សាយជាផ្លូវការនៅខែសីហា។ រថយន្តនេះនឹងបំពាក់ដោយ ប្រព័ន្ធបើកបរឆ្លាតវៃ Huawei Qiankun ADS 4.0 និង ប្រព័ន្ធកាប៊ីន HarmonySpace 5។
ផ្នែកខាងក្នុងរបស់ Voyah Courage ថ្មីមានអេក្រង់កណ្តាលបែបអណ្តែត និងចង្កូតមានមុំបីកែងប្រភេទ multi-function មានផ្នែកសាកថ្មទូរស័ព្ទឥតខ្សែ និងប្រអប់ផ្ទុកធំជាប់ជាមួយកន្លែងដាក់ដៃនៅកណ្តាល។ ក៏មានប្រព័ន្ធបញ្ចេញក្លិនឲ្យទទួលបានបទពិសោធន៍កម្សាន្តក្នុងរថយន្ត ជាមួយជម្រើសក្លិន 3 ប្រភេទ មានសម្ភារៈស្បែកទន់ត្រូវបានប្រើប្រាស់ពេញផ្ទៃក្នុងរថយន្ត។ អ្នកដំណើរខាងក្រោយនឹងទទួលបាន តុដាក់អាហារ/ធ្វើការ និងបញ្ជាប្រព័ន្ធត្រជាក់ផ្ទាល់ខ្លួន រថយន្តនេះក៏មាន ទូទឹកកកក្នុងរថយន្តផងដែរ។
ការផ្លាស់ប្តូរខាងក្រៅនៅផ្នែកខាងមុខត្រូវបានរចនាឡើងវិញ ត្រង់កន្លែងប៉ាណាមានជាមួយអេក្រង់ភ្លើងចម្រុះយ៉ាងស្រស់ស្អាត “Flashing Star River” ទំហំ 46.75 អ៊ីញ។ វាមាន អំពូល LED សម្រាប់រថយន្តចំនួន 264 និង លំនាំអក្សរដែលមានរាងដូចពេជ្រ ចំនួនជាង 50,000 ដុំ បង្កើតរូបភាពចម្រុះជាបីស្រទាប់ LiDAR នៅលើដំបូល គឺជាឧបករណ៍សំខាន់មួយសម្រាប់ ប្រព័ន្ធជំនួយបើកបរឆ្លាតវៃ។ ផ្នែកចំហៀងរថយន្តមានបំពាក់ សសរទ្វារ B/C/D ដែលលាក់ពីភ្នែក ជាមួយនឹងកង់ 20 អ៊ីញដែលមានរចនា 2 ប្រភេទគឺ Starburst និង Star Vortex។ ខាងក្រោយមានភ្លើងទំលាក់ “Star Ring Guardian” ដែលទាក់ទាញយ៉ាងខ្លាំង។
Voyah Courage បច្ចុប្បន្ន ផ្តល់ជម្រើសម៉ូទ័រតែមួយ បង្កើតថាមពល 215 kW (288 hp) ឬ 230 kW (308 hp)។ ជួរបើកដំណើរតាមស្តង់ដារ CLTC មានចន្លោះពី 625 km, 650 km, និង 901 km។ ហើយសម្រាប់ទំហំវិញគឺមានបណ្តោយប្រវែង៖ 4810 mm/ ទទឹង៖ 1900 mm/កម្ពស់៖ 1636 mm/ ចន្លោះកង់ 2925 mm ទាំងប្រវែង និង wheelbase គឺធំជាងម៉ូដែលមុន។
អ្វីដែលពិសេសជាងគេគឺប្រើ Huawei ADS 4.0 និង HarmonySpace 5 ហើយអ្វីដែលធ្វើឲ្យ Voyah Courage ពិសេសគឺការបញ្ចូល ប្រព័ន្ធបើកបរឆ្លាតវៃ Huawei Qiankun ADS 4.0 និង ជាមួយកាប៊ីន HarmonySpace 5 LiDAR ប្រភេទ 192 បន្ទាត់ នៅលើដំបូលអាចដឹងពីបរិស្ថាននៅជុំវិញបានយ៉ាងច្បាស់និងដឹងបានល្អ សមស្របសម្រាប់អនុវត្តន៍ មុខងារជំនួយបើកបរដែលមានកម្រិតខ្ពស់។
រថយន្ត Voyah Courage ត្រូវបានបង្ហាញមុនការបើកដំណើរការផ្លូវការ ខែសីហា ដោយមានបំពាក់ Huawei ADS 4.0
1 Min Read