ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់របស់ខ្លួន ក៏ដូចជាអ្នកប្រើប្រាស់កម្មវិធី AI ទូទាំងពិភពលោក ពេលនេះ ក្រុមហ៊ុន Alibaba Group គឺបានប្រកាសបញ្ចេញនូវម៉ូដែល AI ថ្មីមួយទៀតហើយ ដោយក្នុងនោះ AI នេះ គឺមានឈ្មោះថា Qwen3-Coder ។
ចំពោះ AI Qwen3-Coder នេះ គឺជាប្រភេទ AI open-source ដែលបង្កើតឡើងជាពិសេសសម្រាប់ការងារផ្នែកសរសេរកូដ និងការអភិវឌ្ឍន៍កម្មវិធីផ្សេងៗជាដើម។ សម្រាប់សមត្ថភាពរបស់ AI ម៉ូដែលនេះវិញ គឺមានសមត្ថភាពខ្ពស់ក្នុងការសរសេរកូដកូដ និងដោះស្រាយបញ្ហាស្មុគស្មាញដោយស្វ័យប្រវត្តិ ហើយក៏អាចប្រកួតប្រេជែងជាមួយម៉ូដែល AI ជាច្រើនទៀតដូចជា DeepSeek, Moonshot AI, Claude និង GPT-4 ផងដែរ។
គួរបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ បងប្អូនគឺអាចប្រើប្រាស់នូវ AI Qwen3-Coder នេះ បានហើយ ពោលគឺអាចប្រើប្រាស់បានទាំងនៅលើ Browser និង App នៅក្នុងទូរស័ព្ទ៕