ក្នុងនោះ សម្រាប់គម្រោងយុទ្ធសាស្ត្រថ្មីរបស់តៃវ៉ាន់នេះគឺមានឈ្មោះថា Ten Major AI Infrastructure Projects ហើយវាគឺត្រូវបានរំពឹងថានឹងបង្កើននូវតម្លៃសេដ្ឋកិច្ចបន្ថែមប្រហែល 510 ពាន់លានដុល្លារ ឯណ្ណោះ នៅឆ្នាំ 2040 ។ លើសពីនេះ សម្រាប់គម្រោងនេះទៀតសោកក៏នឹងជួយឲតៃវ៉ាន់ក្លាយជាប្រទេសឈានមុខក្នុងផ្នែកបញ្ញាសិប្បនិមិត្ត (AI) នៅលើពិភពលោកផងដែរ។
គួរបញ្ជាក់ថា សម្រាប់គម្រោងយុទ្ធសាស្ត្រទាំង ១០ ខាងលើរបស់តៃវ៉ាន់គឺរួមមាននូវការអភិវឌ្ឍបច្ចេកវិទ្យា Silicon Photonics, បច្ចេកវិទ្យា Quantum, មនុស្សយន្ត AI, Autonomous AI Development និង Computing Infrastructure ។
ជាមួយគ្នានេះ ពួកគេក៏មានគម្រោងបង្កើតនូវមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងបង្កើតការងារថ្មីៗជាង 500,000 កន្លែង នៅក្នុងប្រទេសខ្លួនផងដែរ ដែលគម្រោងទាំងនេះគឺសុទ្ធសឹងតែមានការគាំទ្រពីសំណាក់រដ្ឋាភិបាល និងក្រុមហ៊ុនរបស់ខ្លួនដូចជាក្រុមហ៊ុន Foxconn និង TSMC ជាដើម៕