ក្រុមហ៊ុន IM Motors បានប្រកាសថា ពួកគេនឹងដាក់បង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មីដែលមានឈ្មោះថា “Super Extended Range” ក្នុងព្រឹត្តិការណ៍បង្ហាញជាសកលនៅថ្ងៃទី 1 សីហា ឆ្នាំ 2025។ រថយន្តនេះនឹងបង្ហាញចំណុចឆ្នើមបច្ចេកវិជ្ជាចម្បង 3 ចំនុច៖
1.ថ្មបន្ថែមចម្ងាយ (range-extension battery) ដែលធំបំផុតក្នុងឧស្សាហកម្ម មានសមត្ថភាព 66 kWh,
2.អាចបើកបានដោយអគ្គិសនីសុទ្ធbanចម្ងាយលើស 450km (ស្តង់ដារ CLTC),
3.ប្រព័ន្ធអគ្គិសនីកំរិតខ្ពស់ 800V ultra-fast charging ដែលសាកថ្មបានលឿនយ៉ាងខ្លាំង។
យោងតាមព័ត៌មានផ្លូវការបានបញ្ជាក់ថា ប្រព័ន្ធ “Super Extended Range” នេះនឹងប្រើជាមួយម៉ាស៊ីន 1.5T (ម៉ូដែល 15FNE) ដែលផលិតដោយក្រុមហ៊ុន SAIC Motor Corporation ដើម្បីធ្វើជាម៉ាស៊ីនបន្ថែមចម្ងាយ (range extender) មានកម្លាំងអតិបរមា 114 kW។ ថ្ម 66 kWh ត្រូវបានរួមគ្នាបង្កើតជាមួយក្រុមហ៊ុន CATL ដែលអាចបើកដំណើរដោយអគ្គិសនីសុទ្ធបានដល់ទៅ 450 គីឡូម៉ែត្រ (CLTC) ជាមួយនឹងបច្ចេកវិជ្ជាសាកថ្មលឿន 800V, វានឹងផ្ដល់ដល់ប្រសិទ្ធភាពសាកថ្មខ្ពស់ជាងមុន។
ការដាក់បញ្ជីថ្មីៗនៅក្រសួងឧស្សាហកម្មនៃចិនបានបង្ហាញថា IM Motors នឹងប្រើបច្ចេកវិជ្ជានេះលើរថយន្ត SUV ទំហំធំថ្មីឈ្មោះថា IM LS9។ រថយន្តនេះមានទំហំបណ្តោយប្រវែង 5,279 មម/ ទទឹង 2,000 មម/ កម្ពស់ 1,806 មម និងគម្លាតកង់ពីមុខទៅក្រោយ 3,160 មម។ គ្រោងនឹងចេញលក់នៅត្រីមាសទី 4 ឆ្នាំនេះ។
តាមការបង្ហាញថ្មីនេះកើតឡើងក្នុងពេលដែលទីផ្សាររថយន្តអគ្គិសនីបន្ថែមចម្ងាយ (EREV) កំពុងផ្លាស់ប្តូរយ៉ាងខ្លាំង នៅខែវិច្ឆិកាឆ្នាំមុន ក្រុមហ៊ុន CATL បានបើកបង្ហាញថ្មថ្មីឈ្មោះ “Freevoy Battery” ដែលរចនាឡើងសម្រាប់រថយន្ត hybrid បន្ថែមចម្ងាយ (EREV) មានសមត្ថភាពបើកបរដោយអគ្គិសនីសុទ្ធបានលើស 400km និងគាំទ្រសាកថ្មលឿនកម្រិត 4C ឧស្សាហកម្មកំពុងបែរទៅរកបែបរចនា “ថ្មធំ ម៉ាស៊ីនសាំងទំហំស៊ីឡាំងតូច” សម្រាប់រថយន្តបន្ថែមចម្ងាយ។ ថ្មធំធ្វើឲ្យមានបទពិសោធន៍បើកបរសុទ្ធដោយអគ្គិសនីបានល្អបំផុត ខណៈម៉ាស៊ីនសាំងតូចប្រើសម្រាប់ដំណើរចម្ងាយឆ្ងាយ។ ថ្ម 66 kWh ក្នុងរថយន្ត IM Motors EREV នេះ ធំជាងថ្មរបស់រថយន្ត EREV ផ្សេងទាំងអស់ក្នុងទីផ្សារបច្ចុប្បន្ន (ធំជាងថ្ម 65 kWh របស់ Maextro S800) ហើយ ធំជាងថ្មរបស់រថយន្តអគ្គិសនីសុទ្ធជាច្រើនផងដែរ។
IM Motors នឹងបើកបង្ហាញរថយន្តអគ្គិសនីដែលមានម៉ាស៊ីនបន្ថែមចម្ងាយ (EREV) ជាមួយថ្ម 66 kWh
1 Min Read