ទោះបីត្រូវបានផ្សព្វផ្សាយថាជា Full-Self Driving (Supervised) ក៏ដោយ ប៉ុន្តែប្រព័ន្ធនេះរបស់ Tesla ជាប្រព័ន្ធបើកបរដោយខ្លួនឯងកម្រិត 2 ដែលទាមទារឲ្យអ្នកបើកបរត្រូវមានការយកចិត្តទុកដាក់ និងត្រៀមខ្លួនឲ្យបានរហ័សបើមានអ្វីកើតឡើង។ មានហេតុផលល្អមួយដែលធ្វើឲ្យត្រូវការរឿងនេះ ពីព្រោះបច្ចេកវិទ្យានេះមានកម្រិត និងនៅឆ្ងាយពីភាពល្អឥតខ្ចោះ។ រឿងនេះបានបង្ហាញជាថ្មីម្តងទៀត នៅពេល NBC News រាយការណ៍ថា ប្រព័ន្ធ Full-Self Driving មានបញ្ហាក្នុងការទទួលស្គាល់របាំងផ្លូវរថភ្លើង។…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet Air គ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួនលើយន្ដហោះ និងបរិក្ខារបច្ចេកទេសថ្មី នៅឆ្នាំ២០២១នេះ បន្ទាប់ពីបានរាយការណ៍ពីប្រាក់ចំណេញតិចតួច ក្នុងឆ្នាំ ២០២០ ទោះបីមានជំងឺរីករាតត្បាតកូវីដ១៩ ក៏ដោយ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Microsoft Corporation នឹងវិនិយោគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃកម្មវិធីភាពជាដៃគូថ្មីជាមួយទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនក្នុងស្រុក។
ប្រទេសចិននឹងក្លាយជាទីផ្សារនាំចេញដ៏ធំមួយសម្រាប់ឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់របស់ប្រទេសវៀតណាម។
ក្រុមហ៊ុន Subaru និង Toyota មានភាពជាដៃគូដ៏ជោគជ័យមួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ គេបានចាត់ទុកថា ការផលិតរថយន្ត Toyota 86 និង Subaru BRZ ជាសមិទ្ធិផលដែលទទួលបានជោគជ័យបំផុតរបស់ពួកគេ ប៉ុន្តែស្របពេលដែលឧស្សាហកម្មនេះបានចាប់យករថយន្តអគ្គិសនីយ៉ាងឆាប់រហ័ស ពួកគេក៏បានផ្លាស់ប្តូរអាទិភាពរបស់ខ្លួន។