ក្រុមហ៊ុន Panasonic Corp បាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការក្នុងត្រីមាសទី១ របស់ខ្លួនបានកើនឡើងជាង ២៧ ដង លើសការរំពឹងទុក ខណៈតម្រូវការសម្រាប់គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងអាគុយរថយន្តបានងើបឡើងពីឆ្នាំមុនៗដែលរងការវាយប្រហាររបស់កូវីដ១៩។
ប្រាក់ចំណេញសម្រាប់ខែមេសា ដល់ខែមិថុនា បានកើនឡើងដល់ ១០៤,៤ ពាន់លានយ៉េន (៩៥០ លានដុល្លារ) ពី ៣,៨ ពាន់លានយ៉េន កាលពីឆ្នាំមុន ពោលគឺខ្ពស់ជាងការរំពឹងទុករបស់ទីផ្សារ ៥០ ភាគរយ និង performance ដ៏ខ្លាំងក្លាបំផុតសម្រាប់ត្រីមាសទី១ ចាប់តាំងពីឆ្នាំ ២០០៨ មក។
ក្រុមហ៊ុន Panasonic ដែលជាអ្នកផ្គត់ផ្គង់អាគុយដ៏សំខាន់ដល់ក្រុមហ៊ុន Tesla Inc បានផ្លាស់ប្តូរឆ្ងាយពីគ្រឿងអេឡិចត្រូនិកសម្រាប់អតិថិជនដែលមានកម្រិតទាប ហើយឥឡូវនេះផ្តោតលើអាគុយរថយន្តអគ្គិសនី គ្រឿងបន្លាស់ប្រើប្រាស់ក្នុងឧស្សាហកម្ម និងគ្រឿងម៉ាស៊ីនផលិតកម្ម វិញ។
គួរឲ្យដឹងដែរថា គ្រឿងប្រើប្រាស់ក្នុងផ្ទះ រួមមានម៉ាស៊ីនត្រជាក់ និងទូរទស្សន៍ បានលក់ដាច់ណាស់នៅឆ្នាំនេះ ដោយសារប្រជាជនចំណាយពេលច្រើននៅផ្ទះ ក្នុងពេលមានជំងឺរាតត្បាតកូវីដ១៩៕