នៅថ្ងៃនេះ ក្រុមហ៊ុនផលិតកាមេរ៉ាជប៉ុន Nikon បានប្រកាសទិញយកក្រុមហ៊ុន Red ដែលជាក្រុមហ៊ុនផលិតកាមេរ៉ាខ្នាតកុន និងភាគច្រើនបានប្រើប្រាស់សម្រាប់ការផលិតភាពយន្តហូលីវូដ។
ការទិញយកនេះគឺ Nikon និងក្លាយជាម្ចាស់ Red ទាំងស្រុងតែម្ដង ពោលមានន័យថា Nikon បានទិញយកភាគហ៊ុន ១០០% ពី Red។
ការទិញយកនេះ ជាការបន្ថែមដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់ម៉ាក Nikon ព្រោះថាម៉ាក Nikon មិនសូវមានកេរ្តិ៍ឈ្មោះក្នុងការថតភាពយន្តឡើយ ដូចនេះការទិញយក Red និងជួយរុញ Nikon ចូលដល់ពិភពហូលីវូដតែម្ដង។
ទាក់ទងនឹងការទិញយកនេះ មិនមានការបង្ហាញឲ្យដឹងអំពីតម្លៃនោះឡើយ ប៉ុន្តែច្បាស់ណាស់ថាស្ថាបនិក Red លោក Jim Jannard និងប្រធានក្រុមហ៊ុនលោក Jarred Land នឹងទទួលបានភាគលាភដ៏ច្រើនសម្បើម៕