Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Apple កំពុងសម្ងំផលិតកុំព្យូទ័រ MacBook ២០អ៊ីញ អាចបត់អេក្រង់បាន
    បច្ចេកវិទ្យា

    Apple កំពុងសម្ងំផលិតកុំព្យូទ័រ MacBook ២០អ៊ីញ អាចបត់អេក្រង់បាន

    March 8, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Apple កំពុងត្រៀមប្រកាសចេញកុំព្យូទ័រ MacBook ទំហំ ២០អ៊ីញ ជាមួយអេក្រង់អាចបត់បាន ដោយគេអាចនឹងឃើញក្នុងពេលប្រមាណ ៣ឆ្នាំទៀត។ នេះបើតាមអ្នកវិភាគជើងចាស់ Ming-Chi Kuo។

    ពាណិជ្ជកម្ម

    ការបង្ហោះលើបណ្ដាញ X របស់អ្នកវិភាគរូបនេះបានសរសេរថា ៖ “ផលិតផលបទអេក្រង់តែមួយគត់របស់ Apple ដែលមានកាលវិភាគអភិវឌ្ឍន៍ច្បាស់លាស់នោះគឺ កុំព្យូទ័រ MacBook ទំហំ ២០,៣អ៊ីញ ដែលរំពឹងថានឹងផលិតទ្រង់ទ្រាយធំនៅឆ្នាំ២០២៧។”

    អ្នកវិភាគ Kuo គឺជាប្រភពទីបី ដែលបានលើកឡើងពីកុំព្យូទ័រ MacBook ទំហំ ២០អ៊ីញ ដោយកន្លងមកដំណឹងនេះបានលេចចេញពីអ្នកវិភាគឧស្សាហកម្មអេក្រង់ Ross Young និងវិបសាយកូរ៉េខាងត្បូង The Elec។

    កុំព្យូទ័រ MacBook អេក្រង់ធំជាងគេដែល Apple កំពុងមានលក់គឺ MacBook Pro ១៦អ៊ីញ ហើយពីមុនមក Apple ធ្លាប់លក់ MacBook Pro ១៧អ៊ីញ ប៉ុន្តែបានឈប់ផលិតកាលពីឆ្នាំ២០១២៕

    Share. Facebook Telegram WhatsApp
    Previous Articleដឹងអត់ Facebook ខាតលុយប៉ុន្មានលានដុល្លារ ពេលគាំងជិត ២ម៉ោង
    Next Article Nikon ទិញយកក្រុមហ៊ុនផលិតម៉ាស៊ីនកាមេរ៉ាហូលីវូដ Red

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.