ខណៈពេលដែលការលក់រថយន្តអគ្គិសនីចាប់ផ្តើមដំណើរការ ហើយរថយន្តប្រើម៉ាស៊ីនម៉ាស៊ីននឹងត្រូវបញ្ឈប់ជីវិតជាបណ្តើរៗ នៅត្រឹមឆ្នាំ ២០៣៥ អឺរ៉ុប កំពុងសម្លឹងរកការអភិវឌ្ឍមូលដ្ឋានផលិតកម្មអាគុយអគ្គិសនីរបស់ខ្លួន។
អាគុយដែលផ្តល់ថាមពលដល់រថយន្តអគ្គិសនី និងមានទម្ងន់រហូតដល់ ៦០០ គីឡូក្រាម តំណាងឲ្យផ្នែកមួយនៃតម្លៃរបស់រថយន្តនោះ។ ទោះជាយ៉ាងណា នៅពេលនេះ ពួកវាភាគច្រើនត្រូវបានផលិតនៅអាស៊ី ដោយមានចិន កូរ៉េខាងត្បូង និងជប៉ុន ជាអ្នកផលិតឈានមុខគេ។
ជាមួយនឹងការប្រកាសកាលពីពាក់កណ្តាលខែកក្កដាថា ខ្លួនមានបំណងហាមឃាត់ការលក់រថយន្តសាំង និងម៉ាស៊ូតថ្មីនៅឆ្នាំ ២០៣៥ គណៈកម្មការអឺរ៉ុប European Commission ក៏បានកំណត់ពេលវេលាសម្រាប់ការផ្លាស់ប្តូរទៅជារថយន្តអគ្គិសនីផងដែរ។
ក្រុមហ៊ុន Daimler របស់អាល្លឺម៉ង់ គឺជាក្រុមហ៊ុនចុងក្រោយគេបង្អស់ដែលបានប្រកាស កាលពីសប្តាហ៍មុនថា ចាប់ពីឆ្នាំ ២០២៥ វានឹងចេញតែរថយន្តអគ្គិសនីប៉ុណ្ណោះ ស្របពេលដែលវាត្រៀមសម្រាប់ការផ្លាស់ប្តូរពេញលេញទៅជារថយន្តអគ្គិសនី ចាប់ពីឆ្នាំ ២០៣០។
យ៉ាងណាមិញ ប្រសិនបើអឺរ៉ុបនឹងប្តូរទៅប្រើជារថយន្តអគ្គិសនីសុទ្ធ នោះវានឹងត្រូវការអាគុយរថយន្តអគ្គិសនីច្រើនបំផុត៕