Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»វៀតណាម ត្រូវគេព្យាករថា នឹងក្លាយជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍
    ព័ត៌មានថ្មីៗ

    វៀតណាម ត្រូវគេព្យាករថា នឹងក្លាយជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍

    November 29, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន និងអ្នកវិភាគបរទេសជាច្រើនបាននិយាយថា ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាម ដែលបច្ចុប្បន្នធំជាងគេលំដាប់ទី ៤ នៅអាស៊ីអាគ្នេយ៍ ទំនងជាអាចវ៉ាដាច់ម៉ាឡេស៊ី និងថៃ ហើយឡើងឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។

    ពាណិជ្ជកម្ម

    កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Tiki របស់ប្រទេសវៀតណាម បាននិយាយថា ខ្លួនបានរៃអង្គាសប្រាក់បាន ២៥៨ លានដុល្លារបន្ថែមទៀត ពីអ្នកវិនិយោគបរទេស រួមទាំង AIA និង Mirae Asset ផងដែរ។

    គួរឲ្យដឹងថា ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសវៀតណាម បច្ចុប្បន្នមានតម្លៃ ១៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយនឹងកើនឡើងដល់ ៣៩ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ នៅពេលដែលវាស្ថិតនៅលំដាប់ទី២។ នេះបើយោងតាមរបាយការណ៍ថ្មីដោយ Google, Temasek និង Bain & Co ដែលមានចំណងជើងថា “e-Economy SEA 2021”។

    ដោយឡែក ថៃ​ នឹង​ក្លាយ​ជា​ប្រទេស​ទី៣ ដែល​មាន​តម្លៃទីផ្សារ​ចំនួន ៣៥ ពាន់​លាន​ដុល្លារ។​ ចាប់តាំងពីការចាប់ផ្តើមនៃកូវីដ១៩ នៅដើមឆ្នាំមុន វៀតណាម បានបន្ថែមអ្នកប្រើប្រាស់ឌីជីថលថ្មីចំនួន ៨ លាននាក់ ខណៈប្រទេសថៃ ថែម ៩លាននាក់។​ ប៉ុន្តែ ២៩,៣ ភាគរយ នៃប្រជាជនវៀតណាម មិនទាន់បានចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលទេ បើធៀបនឹង ១០,១ ភាគរយ នៅក្នុងប្រទេសថៃ៕

    វៀតណាម
    Share. Facebook Telegram WhatsApp
    Previous Articleថៃ អនុញ្ញាតឲ្យហាងនៅទីក្រុងបាងកក បម្រើ​គ្រឿង​ស្រវឹង​ត្រឹមម៉ោង​ ១១​យប់
    Next Article ថៃ ថា “អូមីក្រុង” នឹងមិនប៉ះពាល់ដល់ការបើកប្រទេសឡើងវិញទេ

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.