Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ថៃ អនុញ្ញាតឲ្យហាងនៅទីក្រុងបាងកក បម្រើ​គ្រឿង​ស្រវឹង​ត្រឹមម៉ោង​ ១១​យប់
    ព័ត៌មានថ្មីៗ

    ថៃ អនុញ្ញាតឲ្យហាងនៅទីក្រុងបាងកក បម្រើ​គ្រឿង​ស្រវឹង​ត្រឹមម៉ោង​ ១១​យប់

    November 29, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    អភិបាលក្រុងបាងកក បាននិយាយកាលពីថ្ងៃចន្ទថា ភោជនីយដ្ឋានដែលបំពេញតាមស្តង់ដារគ្រប់គ្រងជំងឺ អាចបម្រើគ្រឿងស្រវឹងរហូតដល់ម៉ោង ១១ យប់ ចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ ហើយម្ចាស់ហាងស្រាអាចប្តូរទីតាំងរបស់ពួកគេទៅជាភោជនីយដ្ឋាន ប្រសិនបើពួកគេចង់បើកឡើងវិញ។

    ពាណិជ្ជកម្ម

    លោកអភិបាល Aswin Kwanmuang បានចេញបទបញ្ជាចុងក្រោយ ស្តីពីការបិទ និងបើកឡើងវិញនូវទីតាំងអាជីវកម្ម ដោយអនុញ្ញាតឲ្យភោជនីយដ្ឋានក្នុងទីក្រុងបាងកក ដែលបំពេញតាមស្តង់ដាររដ្ឋបាលសុវត្ថិភាព និងសុខភាពរបស់ប្រទេសថៃ Amazing Thailand Safety & Health Administration (SHA) នៃក្រសួងទេសចរណ៍ និងកីឡា ព្រមទាំងស្តង់ដារ Thai Stop Covid Plus របស់នាយកដ្ឋានសុខាភិបាលថៃ អាចបម្រើភេសជ្ជៈមានជាតិអាល់កុល រហូតដល់ម៉ោង ១១ យប់ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែធ្នូ។

    គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះច្បាប់នៅក្នុងប្រទេសថៃ បានអនុញ្ញាតឲ្យភោជនីយដ្ឋានអាចបម្រើភេសជ្ជៈមានជាតិអាល់កុល ត្រឹមម៉ោង ៩យប់ប៉ុណ្ណោះ។ យ៉ាងណាមិញ បទបញ្ជា​ថ្មី​នេះ​មាន​ប្រសិទ្ធភាព​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ។

    យ៉ាងណាក៏ដោយ លោក Aswin បានបន្ថែមថា ហាងស្រា បារ និងហាងខារ៉ាអូខេ នឹងនៅតែបិទដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ហើយប្រសិនបើពួកគេចង់បើកឡើងវិញក្នុងពេលនោះ ពួកគេអាចប្តូរទីតាំងទៅជាកន្លែងបម្រើអាហារវិញ៕

    ថៃ
    Share. Facebook Telegram WhatsApp
    Previous Articleតម្លៃខ្នុរថៃធ្លាក់ចុះខ្លាំង ក្នុងប្រទេសវៀតណាម
    Next Article វៀតណាម ត្រូវគេព្យាករថា នឹងក្លាយជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍

    Related Posts

    Nvidia បង្ហាញចេញនូវផែនការថ្មីរបស់ខ្លួន ត្រៀមធ្វើការទិញយកក្រុមហ៊ុន AI startup មួយនៅប្រទេសអ៊ីស្រាអែល!

    January 3, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read

    តួកគី បង្ហាញចេញនូវការហោះហើរយន្តហោះចម្បាំងគ្មានមនុស្សបើកដំបូងគេបំផុតនៅក្នុងពិភពលោក!

    January 2, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.