ការថតរូបគឺជាសិល្បៈមួយ ដើម្បីឱ្យថតបានស្អាតទាមទារឱ្យយើងអនុវត្តឱ្យបានច្រើន ក្នុងនោះក៏មានទម្លាប់ចាំបាច់មួយចំនួនទាមទារឱ្យអ្នកប្រើប្រាស់ជាប្រចាំផងដែរ ដូចជា៖
១. ជូតសម្អាតត្រង់កពា្ចក់កាមេរ៉ា ឬលេន
គួរឧស្សាហ៍ធ្វើវា បើមិនដូចច្នោះទេ មិនចាប់អារម្មណ៍អាចថតរូបចេញមក ព្រឹលៗ ឬចេញស្រមោលៗ ឬផ្សែងជាដើម។
២. បើកមុខងារ Grid Line
Grid Line ជាខ្សែបន្ទាត់ផ្ដេក២ និងបញ្ឈរ២ ដែលគេតែងហៅថា Rule of Thirds។ ការប្រើមុខងារនេះគឺដើម្បីថតមកមិនត្រង់ វៀច ឬភាពសមនៃរូប ដែលគេច្រើនប្រើថា ថតរូបយ៉ាងម៉េចឱ្យចំមួយភាគ៣នៃប្រឡោះទាំង៩នោះ។
៣. ការចុច Focus
ការចុច Focus លើរូបមុនថតជាទម្លាប់ល្អ ត្បិតមានកម្រិត Detail ល្អ មិនព្រឹល និងមានពន្លឺមិនល្អៀង ងងឹតជ្រុល ឬភ្លឺជ្រុលទៀតផង។
៤. របៀបកាន់ទូរសព្ទ
មិនត្រឹមជាទម្លាប់ វាក៏ជាក្បួនខ្នាតមួយផងដែរ ត្បិតអ្នកចាំបាច់កាន់ទូរសព្ទថត ដោយផ្អៀងទៅខាងឆ្វេង ធ្វើយ៉ាងណាឱ្យកាមេរ៉ាឬលែន ស្ថិតនៅផ្នែកខ្ពស់។
៥. ជៀសវាងថតដោយ Zoom
ត្បិតថាស្មាតហ្វូនជាច្រើនមានលែន Fix មានកម្រិត Optical Zoom ជាក់លាក់ ម៉្លោះហើយការថតពង្រីក វានឹងកាច់សាច់រូបថតរបស់យើង ដូចនេះបើអ្នកចង់ពង្រីក គួរប្រើការប្ដូរលែន x2 x3 x5 ឬគុណនឹង x10 ទើបជាការត្រឹមត្រូវ និងផលិតរូបមកបានប្រសើរជាង៕