ព្រឹត្តិការណ៍ចុងឆ្នាំរបស់ Apple មានឈ្មោះថា Scary Fast នឹងប្រព្រឹតិ្តទៅ នាថ្ងៃទីថ្ងៃទី៣០ ខែតុលា ត្រូវនឹងម៉ោងនៅកម្ពុជា ៧ព្រឹក ថ្ងៃទី៣១ ខែតុលា ២០២៣។ ក្នុងឱកាសនោះដែរ គេរំពឹងថានឹងមានផលិតផលប្រកាសចេញដូចជា៖
១. MacBook Pro 14 និង 16-inch អាចថា១ឆ្នាំនេះអាប់ឌែត២ដង ដោយឡេបថបនេះ នឹងបំពាក់បន្ទះឈីបថ្មី M3 Pro និង M3 Max។ ឈីបថ្មីនេះមានកម្លាំងខ្លាំង ដោយ M3 Pro មាន 12-core CPU និង 18-core GPU ដែលអាច upgrades ដល់ 14-core CPU និង 20-core GPU។ រីឯឈីប M3 Max មាន 16-core GPU និង 32-core GPU និងមានជម្រើស option upgrade ដល់ 40-core GPU ថែមទៀតផង។
ក្រៅពីនេះដែរ មានដំណឹងចចាមអារ៉ាមពីប្រភពកូរ៉េផងដែរថា ឡេបថបកម្លាំងខ្លាំងទាំងពីរ អាចបំពាក់អេក្រង់ថ្មីប្រភេទ miniLED display៕
២. iMac
កុំព្យូទ័រនេះបានចេញយូរហើយកាលពី២ឆ្នាំមុន។ ដូចនេះការកែប្រែថ្មី និងចេញលើកនេះ គេរំពឹងថា iMac នឹងបំពាក់បន្ទះឈីបថ្មី M3 ដូច 13-inch MacBook Pro។ មានដំណឹងបន្ថែមថា iMac ខ្នាត 24-inch នេះនឹងប្រើជើងទ្រថ្មី និងមានបំពាក់បច្ចេកវិទ្យាធ្លាប់ប្រើលើ Mac ឆ្នាំមុនគឺ Wi-Fi 6E និង Bluetooth 5.3។
៣. USB-C Accessories
ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងលុបបំបាត់រន្ធ Lightning នៅក្នុងគ្រឿងបន្លាស់របស់ Mac មួយចំនួន ក្នុងនោះរួមមាន Magic Mouse, Magic Trackpad និង Magic Keyboard។
សម្រាប់ការទស្សនា ព្រឹតិ្តការណ៍ Scary Fast អ្នកអាចទស្សនាតាម គេហទំព័រ និង YouTube ដូចមានខាងក្រោម។