[បរទេស] ប្រទេសអ៊ុយក្រែន នឹងកំណត់ការនាំចេញគ្រាប់ធញ្ញជាតិ ជាបណ្តោះអាសន្នលើការផ្គត់ផ្គង់ទំនិញដឹកជញ្ជូនតាមផ្លូវដែកទៅកាន់ម៉ុលដាវី និងរ៉ូម៉ានី ដោយសារតែរថយន្តដឹកទំនិញមួយចំនួនធំនៅច្រកឆ្លងកាត់ព្រំដែននេះ។
ប្រទេសអ៊ុយក្រែន បានសម្រេចចិត្តប្រើប្រាស់ផ្លូវដែកដ៏សំខាន់របស់ខ្លួនក្នុងការនាំចេញគ្រាប់ធញ្ញជាតិ ដែលជារឿយៗនាំទៅដល់ការកកកុញនៅច្រកព្រំដែន បន្ទាប់ពីកំពង់ផែសមុទ្រខ្មៅរបស់វាត្រូវបានរារាំងដោយរុស្ស៊ី ។
ដោយទ្បែកចំពោះការផ្អាកនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ប្រទេសរ៉ូម៉ានី បានចាប់ផ្តើមតាំងពីថ្ងៃទី ៤ និងថ្ងៃទី ៥ ខែឧសភា ទៅកាន់កំពង់ផែន Moldova និង Danube របស់អ៊ុយក្រែន។
ជាមួយគ្នានេះដែររដ្ឋមន្រ្តីក្រសួងកសិកម្មរបស់ប្រទេសអ៊ុយក្រែន បានថ្លៃងការណ៍កាលពីម្សិលមិញនេះថាការនាំចេញគ្រាប់ធញ្ញជាតិបានឈានដល់រហូត ៤៦ លានតោននៅឆ្នាំ ២០២១-២០២២ ខែកក្កដា ដល់មិថុនាសរុបទាំងអស់ ១៣២,០០០ តោន រហូតមកដល់ពេលនេះ។
បន្ថែមពីនេះមន្ត្រីកសិកម្មជាន់ខ្ពស់ក៏បានបញ្ជាក់ដែរថាប្រទេសអ៊ុយក្រែនបាននាំចេញគ្រាប់ធញ្ញជាតិរហូតដល់ ៦ លានតោនក្នុងរយៈពេល ១ ខែ មុនពេលដែលរុស្សីចូលលុកលុយប្រទេសខ្លួន ខណៈពេលដែលការនាំចេញបានរហូត ៣៩,៩៩ លានតោនក្នុងឆ្នាំ ២០២០-២០២១ ។
សូមបញ្ជាក់ថាប្រទេសអ៊ុយក្រែន ទើបតែផ្អាកការនាំចេញគ្រាប់ធញ្ញជាតិតាមផ្លូវដែកទៅកាន់ប្រទេសប៉ូឡូញផងដែរ។