[ទីផ្សារបរទេស] លោក Kasper Rorsted នាយកប្រតិបត្តិ Adidas បានប្រកាសថាក្រុមហ៊ុនរបស់ខ្លួនគ្មានការផ្លាស់ប្តូរគោលដៅដែលបានកំណត់ដល់ ២០២៥ ខាងមុខនោះទេ បើទោះបីជាទទួលរងផលប៉ះពាល់ដោយសារការបិទខ្ទប់នៃការរាលដាលឆ្លងជំងឺកូវីត-១៩ នៅក្នងប្រទេសចិន។ នេះយោងតាមចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ ២០២២។
លោក Kasper Rorsted បានបន្ថែមទៀតថាការធ្លាក់ចុះនៃលក់នៅក្នុងទីផ្សារនោះគឺអាចធ្វើទៅបាននៅឆ្នាំ ២០២២ ដោយសារការងើបឡើងវិញភ្លាមៗ។ ប៉ុន្តែលោក Kasper Rorsted ក៏បានព្យាករណ៍ពីកំណើនដ៏ច្បាស់លាស់នៅក្នុងទីផ្សារនោះម្តងទៀតនាពេលអនាគត។
សូមបញ្ជាក់ផងដែរថាសង្គ្រាមនៅអ៊ុយក្រែនមិនមានផលប៉ះពាល់អវិជ្ជមានដល់ឆន្ទៈរបស់អ្នកប្រើប្រាស់ក្នុងការទិញនោះទេ៕