[ទីផ្សារបរទេស] លោក Kasper Rorsted នាយកប្រតិបត្តិ Adidas បានប្រកាសថាក្រុមហ៊ុនរបស់ខ្លួនគ្មានការផ្លាស់ប្តូរគោលដៅដែលបានកំណត់ដល់ ២០២៥ ខាងមុខនោះទេ បើទោះបីជាទទួលរងផលប៉ះពាល់ដោយសារការបិទខ្ទប់នៃការរាលដាលឆ្លងជំងឺកូវីត-១៩ នៅក្នងប្រទេសចិន។ នេះយោងតាមចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ ២០២២។ លោក Kasper…
Browsing: Adidas
ក្រុមហ៊ុនសម្លៀកបំពាក់កីឡាអាល្លឺម៉ង់ Adidas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ខ្លួននឹងរីកចម្រើននៅក្នុងទីផ្សារដ៏សំខាន់របស់ខ្លួន គឺប្រទេសចិន នៅឆ្នាំ ២០២២ នេះ សូម្បីតែបន្ទាប់ពីវាត្រូវបានរងផលប៉ះពាល់ដោយការរឹតបន្តឹងជំងឺរាតត្បាតកូវីដ១៩ ជាថ្មី និងបន្ទាប់ពីការធ្វើពហិការអ្នកប្រើប្រាស់ម៉ាកយីហោលោកខាងលិចក៏ដោយ។
ក្រុមហ៊ុន Adidas កំពុងតែទទួលរងផលប៉ះពាល់នៃការធ្វើពហិការរបស់ជនជាតិចិន លើយីហោលោកខាងលិច ហើយត្រូវបិទរោងចក្រនៅវៀតណាមទៀតផង ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
ក្រុមហ៊ុនលក់សម្លៀកបំពាក់កីឡារបស់ប្រទេសអាល្លឺម៉ង់ Adidas បាននិយាយកាលពីថ្ងៃពុធថា ប្រាក់ចំណេញរបស់ខ្លួនបានធ្លាក់ចុះ ៧៨% ក្នុងឆ្នាំ ២០២០ បន្ទាប់ពីត្រូវបានបំផ្លាញដោយសារជំងឺឆ្លងរាតត្បាតកូវីដ១៩ ប៉ុន្តែបានព្យាករណ៍ពីការស្ទុះងើបឡើងវិញយ៉ាងខ្លាំង នាពេលខាងមុខ។