Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»Subaru ទិញភាគហ៊ុន ០,៣% របស់ Toyota ដើម្បីធ្វើរឿងមួយនេះ
    សេដ្ឋកិច្ចពិភពលោក

    Subaru ទិញភាគហ៊ុន ០,៣% របស់ Toyota ដើម្បីធ្វើរឿងមួយនេះ

    January 25, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Subaru និង Toyota មានភាពជាដៃគូដ៏ជោគជ័យមួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ គេបានចាត់ទុកថា ការផលិតរថយន្ត Toyota 86 និង Subaru BRZ ជាសមិទ្ធិផលដែលទទួលបានជោគជ័យបំផុតរបស់ពួកគេ ប៉ុន្តែស្របពេលដែលឧស្សាហកម្មនេះបានចាប់យករថយន្តអគ្គិសនីយ៉ាងឆាប់រហ័ស ពួកគេក៏បានផ្លាស់ប្តូរអាទិភាពរបស់ខ្លួន។

    ពាណិជ្ជកម្ម

    ងាកត្រលប់ទៅមើលកាលពីឆ្នាំ ២០១៩ ក្រុមហ៊ុនជប៉ុនទាំងពីរបានប្រកាសថា ពួកគេនឹងសហការណ៍បង្កើតគ្រោងឆ្អឹងថ្មីមួយសម្រាប់ប្រើលើរថយន្តអគ្គិសនី។

    ដើម្បីអភិវឌ្ឍបច្ចេកវិជ្ជាថ្មីៗបន្ថែមទៀត Subaru បានប្រកាសទិញភាគហ៊ុនរបស់ក្រុមហ៊ុន Toyota Motor Corporation រហូតដល់តម្លៃប្រមាណ ៧០ ពាន់លានយ៉េន ឬប្រហែល ៦៧៥ លានដុល្លារ។ កាលពីចុងឆ្នាំ២០២០ ក្រុមហ៊ុន Toyota បានបង្ហាញរថយន្តប្រភេទ SUV អគ្គិសនីធុនមធ្យម ដែលមានបំពាក់គ្រោងឆ្អឹង e-TNGA ផលិតដោយក្រុមហ៊ុនទាំងពីរ។

    មិនយូរប៉ុន្មានបន្ទាប់ពីនោះ Subaru បានចែករំលែកព័ត៌មានអំពីរថយន្តអគ្គិសនីរបស់ខ្លួន ដែលនឹងត្រូវចេញនៅទ្វីបអឺរ៉ុប ទោះបីជាកាលបរិច្ឆេទជាក់លាក់មិនទាន់បង្ហាញក៏ដោយ។ វានឹងក្លាយជារថយន្តអគ្គិសនីដំបូងបង្អស់របស់ Subaru។

    ជាមួយនឹងជំនាញផ្នែករថយន្តអគ្គិសនីរបស់ Toyota និងកេរ្តិ៍ឈ្មោះរបស់ Subaru សម្រាប់ប្រព័ន្ធប៉ុងពីរដ៏រឹងមាំរបស់វា SUV អគ្គិសនីនោះនឹងមានសមត្ថភាព និងរឹងមាំខ្លាំង។

    ឥឡូវនេះ ក្រុមហ៊ុន Subaru បានធ្វើការទិញភាគហ៊ុនចុងក្រោយរបស់ពួកគេ ចំនួន ៨ ៩៧៣ ៧០០ ហ៊ុន ស្មើនឹងចំនួនភាគហ៊ុន ០,៣ ភាគរយនៅក្នុងក្រុមហ៊ុន Toyota ដើម្បីកែលម្អ និងការអភិវឌ្ឍបន្ថែមទៀតលើបច្ចេកវិទ្យាអគ្គិសនី និងស្វយ័តរវាងម៉ាកទាំងពីរ៕

    Subaru Toyota
    Share. Facebook Telegram WhatsApp
    Previous ArticleBoeing ថា យន្តហោះខ្លួន នឹងអាចហោះដោយប្រើជីវឥន្ធនៈ ១០០% នៅឆ្នាំ ២០៣០
    Next Article ខេត្តមួយនៅវៀតណាម ចង់សាងសង់ព្រលានយន្តហោះផ្ទាល់ខ្លួន

    Related Posts

    Toyota RAV4 ឆ្នាំ 2026 ជា SUV Hybrid សម័យថ្មីដែលបន្តដឹកនាំទីផ្សារ

    October 28, 20251 Min Read

    Toyota បញ្ចេញ Fortuner Leader Edition ឆ្នាំ 2025 វាគឺជាជំនាន់បន្តបន្ទាប់ពីឆ្នាំមុន

    October 14, 20251 Min Read

    ចង់ទៅលេងអត់បងប្អូន! Toyota បើកដំណើរការសាកល្បងនូវទីក្រុងបច្ចេកវិទ្យាឆ្លាតវៃរបស់ខ្លួនហើយ មានមនុស្សរស់នៅដល់ទៅ 300នាក់ឯណ្ណោះ

    September 30, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.