Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Ferrari នៅតែផលិតរថយន្តដែលមានម៉ាស៊ីន V-12 របស់ខ្លួនបើទោះបីមានរថយន្តអគ្គិសនីប្រកួតប្រជែងច្រើនយ៉ាងណាក៏ដោយ
    ព័ត៌មានថ្មីៗ

    Ferrari នៅតែផលិតរថយន្តដែលមានម៉ាស៊ីន V-12 របស់ខ្លួនបើទោះបីមានរថយន្តអគ្គិសនីប្រកួតប្រជែងច្រើនយ៉ាងណាក៏ដោយ

    February 28, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    រថយន្ត Ferrari 12Cilindri Spider 2025 បានស្រមៃឡើងវិញពីឫសគល់របស់ Ferrari ក្នុងវិស័យអូតូ និងព្រលែងពីភាពបុរាណបែបទំនើបរបស់ម៉ាស៊ីន V-12 នៅខាងមុខ 12Cilindri Spider គឺជាការចាប់ផ្តើមដំបូងនៃឆ្នាំសំខាន់មួយសម្រាប់ប្រវត្តិរបស់ម៉ាក Ferrari។ ក្រុមហ៊ុននឹងបង្ហាញផលិតផល ៦ ម៉ូឌែលថ្មីក្នុងឆ្នាំនេះ ដែលរួមមានរថយន្តអគ្គិសនីដំបូងបំផុតក្នុងខែតុលា។
    នៅពេលដែល Ferrari កំពុងផ្លាស់ប្តូរការផលិតទៅនឹងរថយន្តអគ្គិសនី 12Cilindri Spider បន្តនាំយកបទពិសោធន៍នៃម៉ាស៊ីន V-12 ដ៏មានអត្ថន័យសម្រាប់ប្រវត្តិរបស់ Ferrari។ Ferrari 12Cilindri Spider មានម៉ាស៊ីន V12 ទំហំ 6.5 លីត្រ ដែលបង្កើតកម្លាំងបានដល់ 830 សេះ ម៉ាស៊ីននេះភ្ជាប់ជាមួយប្រអប់លេខ dual-clutch 8 វគ្គ ដែលផ្តល់នូវការប្តូរលេខយ៉ាងរលូន និងមានប្រសិទ្ធភាព។ វាប្រើប្រព័ន្ធប្តូរការបញ្ជារតាមអេឡិចត្រូនិចដែលធ្វើឲ្យភាពលឿនកើនឡើងដោយស្វ័យប្រវត្តិនិងឆាប់រហ័សដោយល្បឿនសន្ទុះរបស់វាពី 0-100km/h វាប្រើពេលត្រឹមតែ 2.8 វិនាទីប៉ុណ្ណោះ។
    សម្រាប់ការស៊ីប្រេង, តាមតារាង WLTP, 12Cilindri Spider មានការស៊ីប្រេងដូចខាងក្រោម៖
    ក្នុងទីក្រុង (Low): 27.0 លីត្រ/100 គីឡូម៉ែត្រ ក្នុងទីក្រុងមធ្យម (Mid): 16.6 លីត្រ/100 គីឡូម៉ែត្រ ល្បឿនខ្ពស់ (High): 13.5 លីត្រ/100 គីឡូម៉ែត្រ ល្បឿនខ្ពស់បំផុត (Extra High): 13.3 លីត្រ/100 គីឡូម៉ែត្រ សរុបមកជាមធ្យមវាអាចនិង (Combined): 15.9 លីត្រ/100 គីឡូម៉ែត្រ។
    អ្នករចនា Ferrari លោក Andrea Militello បាននិយាយដោយលេងប្រឡំមែនថា។ Militello ជាអ្នកគ្រប់គ្រងគម្រោងរចនារថយន្តកីឡសម្រាប់ Ferrari និងបានចូលរួមក្នុងសន្និសីទជាមួយវិស្វករ និងអ្នកគ្រប់គ្រងផលិតផល។ លោកបានបញ្ជាក់ថា ទាំងវិស្វករ អ្នករចនា និងអ្នកបើកបរ Ferrari បំពេញការងារជាមួយគ្នាដើម្បីបង្កើតរចនាសម្ព័ន្ធដ៏ល្អឥតខ្ចោះ។ Ferrari 12Cilindri Spider មានការរចនាខាងក្នុងដ៏ប្រណិត និងទំនើប ដែលផ្តល់បទពិសោធន៍បើកបរដ៏ល្អឥតខ្ចោះសម្រាប់អ្នកបើកបរ និងអ្នកដំណើរ។

    ការរចនាខាងក្នុងត្រូវបានបែងចែកជាពីរផ្នែកសម្រាប់អ្នកបើកបរ និងអ្នកដំណើរ ដោយមានរចនាសម្ព័ន្ធស្មើភាពគ្នាដែលផ្តល់អារម្មណ៍ទំនើបប្រណិត និងផ្តល់ភាពស្រស់ស្អាត។ រថយន្តនេះមានអេក្រង់បង្ហាញរហូតដល់ទៅ៣ (Displays)៖ អេក្រង់ទំហំ 10.25 អ៊ីញ ដែលអាចគ្រប់គ្រងមុខងារសំខាន់ៗ អេក្រង់បង្ហាញសម្រាប់អ្នកបើកបរទំហំ 15.6 អ៊ីញ បង្ហាញព័ត៌មានអំពីការបើកបរ និងស្ថានភាពរថយន្ត អេក្រង់បង្ហាញសម្រាប់អ្នកដំណើរទំហំ 8.8 អ៊ីញដែលអាចឱ្យអ្នកដំណើរតាមដានព័ត៌មាននានា ចង្កូតមានប៊ូតុងប៉ះ capacitive ដែលងាយស្រួលប្រើប្រាស់ និងមានភាពត្រឹមត្រូវក្នុងការបញ្ជា ហើយក៏មានជាមួយនិងប្រព័ន្ធភ្ជាប់ទូរស័ព្ទចល័តរួមបញ្ចូលប្រព័ន្ធ Apple CarPlay® និង Android Auto® ជាស្តង់ដារ។
    ការរចនាខាងក្នុងទាំងមូលរបស់ Ferrari 12Cilindri Spider ផ្តោតលើភាពប្រណិត ការប្រើប្រាស់ងាយស្រួល និងបទពិសោធន៍បើកបរដ៏អស្ចារ្យ ការរចនារថយន្តនេះបានយកលំនាំនៃរថយន្ត Ferrari 365GTS/4 ឆ្នាំ 1969 ដែលត្រូវបានគេស្គាល់ថា Daytona Spider ដែល Leonardo Fioravanti ពី Pininfarina បានរចនា។ រចនាសម្ព័ន្ធរបស់ 12Cilindri Spider មានរូបរាង វែង ហើយផ្នែកខាងមុខមានសភាពទាក់ទាញក្នុងរចនាបែបត្រង់ ដែលជួយដល់ការជ្រែកខ្យល់បានល្អ​ និងផ្អែកកង់មានទំហំ ២១ អ៊ីញ។ A-pillars ត្រូវបានបង្វិលទៅក្រោយយ៉ាងខ្លាំង ហើយខ្នងរថយន្តស្រួចទៅតាមខ្នងកៅអី។

    ពាណិជ្ជកម្ម

    សម្រាប់ប្រព័ន្ធបើកបរដែលត្រឹមត្រូវនិងសុវត្ថិភាពវាបានប្រើជាមួយ និងហ្វ្រាំងកាបូន-សេរ៉ាមិចបន្ថែមលក្ខណៈពិសេសសំខាន់មួយសម្រាប់រថយន្ត GT​ គឺសម្ពាធម៉ាញ៉ែតូ (magnetorheological dampers) បានបង្កើតបទពិសោធន៍ដ៏រលូននៅលើផ្លូវប្រកបដោយឧបសគ្គ។ សម្រាប់តម្លៃចាប់ផ្តើមរបស់ Ferrari 12Cilindri Spider គឺប្រហែល $465,455 តម្លៃនេះអាចកើនឡើងដល់ $508,000 ប្រសិនបើរួមបញ្ចូលជម្រើសបន្ថែមផ្សេងៗ។

    Ferrari
    Share. Facebook Telegram WhatsApp
    Previous Articleមេធំ Mark Zuckerberg កំពុងពិចារណាក្នុងការវិនិយោគ 200 ពាន់លានដុល្លារ បង្កើតមជ្ឈមណ្ឌលទិន្នន័យ AI ថ្មីនៅអាមេរិក
    Next Article ផ្លូវការ! TikTok នឹងវិនិយោគ 8.8 ពាន់លានដុល្លារ នៅក្នុងមជ្ឈមណ្ឌលទិន្នន័យប្រទេសថៃ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.