ក្រុមហ៊ុន Meta Platforms របស់លោក Mark Zuckerberg ដែលគេក្រុមហ៊ុនមេធំរបស់ Facebook ត្រូវបានគេរាយការណ៏ថា កំពុងពិចារណាក្នុងបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីដែលមានតម្លៃលើសពី 200 ពាន់លានដុល្លារ ដើម្បីគាំទ្រការអភិវឌ្ឍន៍បច្ចេកវិទ្យា AI នៅក្នុងសហរដ្ឋអាមេរិក។ ក្នុងនោះ ក្រុមហ៊ុនមួយនេះកំពុងស្វែងរកទីតាំងសម្រាប់សាងសង់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងរដ្ឋ Louisiana, Wyoming និង Texas ។
ក្នុងនោះ ទោះបីជាមានការរាយការណ៏ថាពួកគេកំពុងពិចារណាក្នុងបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីនេះក៏ដោយ ក៏អ្នកនាំពាក្យរបស់ ក្រុមហ៊ុន Meta ផ្ទាល់បានបដិសេធផងដែរ ប៉ុន្តែអ្នកវិភាគមួយចំនួនបាននិយាយថា ការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យថ្មីនេះនឹងស្ថិតនៅក្នុងគម្រោងវិនិយោគ 65 ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ នេះ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្នែក AI ។
គួរឲដឹងផងថា ក្រុមហ៊ុន Microsoft ក៏មានគម្រោងវិនិយោគ 80 ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ផងដែរ ខណៈដែលក្រុមហ៊ុន Amazon វិញអាចនឹងវិនិយោគលើសពី 75 ពាន់លានដុល្លារ ដើម្បីប្រកួតប្រជែងក្នុងវិស័យ AI ៕