Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»នេះគឺជា Xiaomi 15 Ultra កំពូលស្មាតហ្វូនដែលបងប្អូនរងចាំ!
    ព័ត៌មានថ្មីៗ

    នេះគឺជា Xiaomi 15 Ultra កំពូលស្មាតហ្វូនដែលបងប្អូនរងចាំ!

    February 28, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Xiaomi 15 Ultra មានអេក្រង់ LTPO M8 12-bit OLED ទំហំ ៦,៧៣ អ៊ីញ 120Hz កម្រិត 2K អាចជះពន្លឺបាន 3200 nits ដែលអាចបង្ហាញពណ៌បានល្អពេលនៅក្រោមពន្លឺថ្ងៃខ្លាំង។ វាប្រើប្រាស់នូវកញ្ជក់ការពារ Xiaomi Ceramic Glass protection 2.0 ជាមួយនឹងម៉ាសុីនស្កេនម្រាមដៃ ultrasonic និងបន្ទះឈីប Snapdragon 8 Elite ជាមួយ Xiaomi HyperOS 2.0 គាំទ្រការផ្ទុក RAM LPDDR5X និងអង្គផ្ទុក UFS 4.1 រហូតដល់ 16GB បូក 1TB ដែលអាចដំណើរការលើកម្មវិធីធ្ងន់ៗ និងហ្គេមបានយ៉ាងល្អ។ លើសពីនេះ វាក៏មានប្រព័ន្ធស្អំត្រជាក់ចំនួន ២ ផងដែរ ដើម្បីរក្សាកំដៅទូរស័ព្ទអោយត្រជាក់ពេលប្រើប្រាស់យូរ។

    ពាណិជ្ជកម្ម

    ក្នុងនោះ Xiaomi 15 Ultra មិនត្រឹមតែគាំទ្រនូវបច្ចេកវិទ្យា 5G, Wi-Fi 7 និង Bluetooth 6.0 ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មាន Xiaomi Star Communication ទៀតផង ដែលអាចផ្ញើសារទូរសព្ទបានចម្ងាយដល់ទៅ ៧គីឡូម៉ែត្រ ដោយមិនចាំបាច់ប្រើបណ្តាញអ៊ីនធឺណិត រួមជាមួយមុខងារផ្កាយរណប Tiantong និង Beidou (China Mobile Satellite Communication) ដែលអាចប្រើប្រាស់នៅតំបន់ដាច់ស្រយាល។

    អ្វីដែលពិសេសនោះគឺ Xiaomi 15 Ultra ប្រើប្រព័ន្ធនូវប្រព័ន្ធកាមេរ៉ា Leica ដែលមានស្រទាប់លេនកញ្ចក់ប្លាស្ទិកចំនួន ៦ស្រទាប់ក្រាលតំរួតលើគ្នាដែលអាចផ្តល់នូវគុណភាពខ្ពស់ទាំងវិដេអូ និងរូបភាព ដោយកាមេរ៉ាមេ 50MP បំពាក់ជាមួយឧបករណ៍ចាប់សញ្ញាទំហំ ១ អ៊ីញ មានមុខងារ 14EV Dynamic Range និង OIS បូករួមជាមួយកាមេរ៉ា Ultra-Wide 50MP គាំទ្រការថត 5cm super macro, កាមេរ៉ា Telephoto 50MP គាំទ្រការថត 3X floating telephoto និង telephoto macro និងកាមេរ៉ា 200MP periscope telephoto គាំទ្រការថត 4.3x optical zoom និងវិដេអូក្នុងកម្រិត 8K ។

    គួរបញ្ជាក់ថា Xiaomi 15 Ultra គឺជាស្មាតហ្វូន Android ដំបូងបង្អស់ដែលគាំទ្រការថត ACES LOG និង UIS Stabilization ដែលជាវីដេអូកម្រិតភាពយន្ត។ ចំណែកកាមេរ៉ាមុខវិញមានទំហំ 32MP មាន aperture f/2.0 អាចថតវិដេអូបានក្នុងកម្រិត 4K 60 fps ។

    ទៅលើផ្នែកថាមពល Xiaomi 15 Ultra មានថ្ម 6000mAh គាំទ្រការសាកល្បឿនលឿនកម្លាំង 90W តាមខ្សែ USB Type-C 3.2 ជំនាន់ទី ២ និងការសាកឥតខ្សែកម្លាំងដល់ទៅ 80W  ប៉ុន្តែវាក៏មានការសាកឥតខ្សែបញ្ច្រាស (Reverse Wireless Charging 10W) ដែលអាចសាកជាមួយឧបករណ៍ផ្សេងបានផងដែរ។

    ទៅលើការរចនា ទូរស័ព្ទនេះប្រើប្រាស់នូវកញ្ចក់ Xiaomi Dragon Crystal Glass 2.0 ដែលធន់នឹងការបាក់បែក រួមជាមួយនឹងស៊ុមដែក Unibody និងការរចនា Gilded Grey ពិសេស។ លើសពីនេះវាក៏មាន Case Leica Camera Kit ផងដែរ ដែល Case នេះអាចផ្ទុកថ្មបានចំនួន 2000mAh បន្ថែម។

    គួរឲដឹងថា Xiaomi 15 Ultra ទទួលបានអាវការពារទឹក និងធូលីកម្រិត IP68 និងជម្រើសចំនួន ៤ រួមមាន ពណ៌​ខ្មៅលាយ​ប្រាក់,​ ពណ៌​បៃតងលាយ​ប្រាក់, ពណ៌ស និង​ពណ៌ខ្មៅ មានតម្លៃលក់ចាប់ពី ៨៩៣ ដុល្លារ សម្រាប់ជម្រើស 12GB + 256GB ដល់ ១ ០៩៩ ដុល្លារ សម្រាប់ជម្រើស 16GB + 1TB មានបណ្តាញផ្កាយរណប នៅក្នុងប្រទេសចិន ចំណែក Case Leica Camera Kit វិញមានតម្លៃ ១៣៧ ដុល្លារ៕

    ប្រភពៈ FoneArena

    Xiaomi Xiaomi 15 Ultra
    Share. Facebook Telegram WhatsApp
    Previous ArticleAdobe ដាក់ឲប្រើប្រាស់កម្មវិធី Photoshop នៅលើ iPhone ជាលើកដំបូង
    Next Article មេធំ Mark Zuckerberg កំពុងពិចារណាក្នុងការវិនិយោគ 200 ពាន់លានដុល្លារ បង្កើតមជ្ឈមណ្ឌលទិន្នន័យ AI ថ្មីនៅអាមេរិក

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.