Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ផ្លូវការ! TikTok នឹងវិនិយោគ 8.8 ពាន់លានដុល្លារ នៅក្នុងមជ្ឈមណ្ឌលទិន្នន័យប្រទេសថៃ
    ព័ត៌មានថ្មីៗ

    ផ្លូវការ! TikTok នឹងវិនិយោគ 8.8 ពាន់លានដុល្លារ នៅក្នុងមជ្ឈមណ្ឌលទិន្នន័យប្រទេសថៃ

    March 1, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    TikTok ដែលជាកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមមួយដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance បានបង្ហាញផែនការវិនិយោគ 8.8 ពាន់លានដុល្លារក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសថៃក្នុងរយៈពេល 5 ឆ្នាំខាងមុខ។ ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោកស្រី Helena Lesch អនុប្រធាន​ផ្នែក​គោលនយោបាយ​សាធារណៈ​របស់ TikTok ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​មួយ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​សុក្រ។

    ពាណិជ្ជកម្ម

    ក្នុងនោះ ការវិនិយោគនេះគឺជាការផ្លាស់ប្តូរមួយដ៏សំខាន់របស់ TikTok នៅពេលដែលក្រុមហ៊ុនបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក ខណៈព័ត៌មានលម្អិតនៃការវិនិយោគនេះនៅមិនទាន់បង្ហាញចេញនូវឡើយទេ ថាតើវានឹងរួមបញ្ចូលជាមួយនឹងកិច្ចព្រមព្រៀង 3.8 ពាន់លានដុល្លារ ដែលត្រូវបានប្រកាសដោយក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃកាលពីខែមុនឫអត់នោះទេ។

    គួរគូសបញ្ជាក់ថា កាលពីចុងខែមករា ក្រុមប្រឹក្សាវិនិយោគរបស់រដ្ឋាភិបាលរបស់ប្រទេសថៃធ្លាប់បានរៀបរាប់លម្អិតអំពីកិច្ចព្រមព្រៀងមួយរបស់ TikTok ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសថៃដោយមានការវិនិយោគប្រមាណ 3.8 ពាន់លានដុល្លារ ក្នុងគោលបំណងជំរុញហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងប្រទេសថៃ៕

    ប្រភពៈ Reuters

    ByteDance data centres Thailand Tiktok
    Share. Facebook Telegram WhatsApp
    Previous ArticleFerrari នៅតែផលិតរថយន្តដែលមានម៉ាស៊ីន V-12 របស់ខ្លួនបើទោះបីមានរថយន្តអគ្គិសនីប្រកួតប្រជែងច្រើនយ៉ាងណាក៏ដោយ
    Next Article Honor ប្រកាសវិនិយោគ ១០ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍ AI សម្រាប់ស្មាតហ្វូន និងកុំព្យូទ័រ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.