Browsing: data centres

ស្របពេលដែលមជ្ឈមណ្ឌលទិន្នន័យកំពុងតែក្លាយជាភាពចាំបាច់បំផុតក្នុងវិស័យបច្ចេកវិទ្យា AI របស់ពិភពលោក វាមិនមែនជារឿងចម្លែកទេដែលថានៅក្នុងពេលបច្ចុប្បន្ននេះ AI គឺមានសមត្ថភាពកាន់តែខ្ពស់ឡើងៗ ជាក់ស្តែង នៅក្នុងពេលខាងមុខនេះមជ្ឈមណ្ឌលទិន្នន័យខ្នាតជីហ្គាវ៉ាត់ដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យនៅក្នុងលំហគឺអាចនឹងលេចរូបរាងឡើងជាផ្លូវការហើយ ហើយវាក៏នឹងក្លាយជាការឆ្នៃប្រឌិតថ្មីដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពិភពលោក និងដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលនិងទឹក ដែលកំពុងតែជាបញ្ហាដ៏ធំបំផុតសម្រាប់មជ្ឈមណ្ឌលទិន្នន័យនៅលើដីបច្ចុប្បន្នផងដែរ។ ក្នុងនោះ បើយោងតាមសេចក្តីថ្លែងការណ៍របស់់ស្ថាបនិកក្រុមហ៊ុន Amazon គឺលោក Jeff Bezos នៅក្នុងកម្មវិធី Italian Tech…

ដើម្បីធ្វើការឆ្លើយតបទៅនឹងតម្រូវការនៃការកើនឡើងយ៉ាងគំហុកក្នុងផ្នែកបច្ចេកវិទ្យា AI នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Meta ដែលក្រុមហ៊ុនធំរបស់ Facebook ក៏ដូចជាក្រុមហ៊ុនរបស់លោក Mark Zuckerberg គឺបានប្រកាសបង្ហាញចេញនូវផែនការសាងសង់មជ្ឈមណ្ឌលទិន្នន័យថ្មីមួយទៀតហើយ ដោយក្នុងនោះ មជ្ឈមណ្ឌលទិន្នន័យថ្មីនេះគឺមានទំហំដល់ទៅ 5 ជីហ្គាវ៉ាត់ (gigawatts) ឯណ្ណោះ និងមានទីតាំងស្ថិតនៅក្នុងរដ្ឋ Louisiana ។…

ថ្មីៗនេះ ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃបានអោយដឹងថា រដ្ឋាភិបាលរបស់ពួកគេបានយល់ព្រមលើការវិនិយោគចំនួន 90.9 ពាន់លានបាត (ប្រមាណ 2.7 ពាន់លានដុល្លារ) សម្រាប់ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ និងសេវាកម្ម Cloud Computing ជាផ្លូវការហើយ ពីសំណាក់ក្រុមហ៊ុនរបស់ប្រទេសចិន។ ចំពោះការវិនិយោគថ្មីនេះ រួមមានគម្រោងរបស់ក្រុមហ៊ុន Beijing Haoyang Cloud &…

TikTok ដែលជាកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមមួយដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance បានបង្ហាញផែនការវិនិយោគ 8.8 ពាន់លានដុល្លារក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសថៃក្នុងរយៈពេល 5 ឆ្នាំខាងមុខ។ ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោកស្រី Helena Lesch អនុប្រធាន​ផ្នែក​គោលនយោបាយ​សាធារណៈ​របស់ TikTok ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​មួយ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​សុក្រ។ ក្នុងនោះ ការវិនិយោគនេះគឺជាការផ្លាស់ប្តូរមួយដ៏សំខាន់របស់ TikTok នៅពេលដែលក្រុមហ៊ុនបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក ខណៈព័ត៌មានលម្អិតនៃការវិនិយោគនេះនៅមិនទាន់បង្ហាញចេញនូវឡើយទេ ថាតើវានឹងរួមបញ្ចូលជាមួយនឹងកិច្ចព្រមព្រៀង…