Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Jeff Bezos ថា 10 ទៅ 20 ឆ្នាំខាងមុខនេះ មជ្ឈមណ្ឌលទិន្នន័យ AI នឹងត្រូវសាងសង់ឡើងនៅលើលំហហើយ
    ព័ត៌មានថ្មីៗ

    Jeff Bezos ថា 10 ទៅ 20 ឆ្នាំខាងមុខនេះ មជ្ឈមណ្ឌលទិន្នន័យ AI នឹងត្រូវសាងសង់ឡើងនៅលើលំហហើយ

    October 10, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ស្របពេលដែលមជ្ឈមណ្ឌលទិន្នន័យកំពុងតែក្លាយជាភាពចាំបាច់បំផុតក្នុងវិស័យបច្ចេកវិទ្យា AI របស់ពិភពលោក វាមិនមែនជារឿងចម្លែកទេដែលថានៅក្នុងពេលបច្ចុប្បន្ននេះ AI គឺមានសមត្ថភាពកាន់តែខ្ពស់ឡើងៗ ជាក់ស្តែង នៅក្នុងពេលខាងមុខនេះមជ្ឈមណ្ឌលទិន្នន័យខ្នាតជីហ្គាវ៉ាត់ដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យនៅក្នុងលំហគឺអាចនឹងលេចរូបរាងឡើងជាផ្លូវការហើយ ហើយវាក៏នឹងក្លាយជាការឆ្នៃប្រឌិតថ្មីដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពិភពលោក និងដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលនិងទឹក ដែលកំពុងតែជាបញ្ហាដ៏ធំបំផុតសម្រាប់មជ្ឈមណ្ឌលទិន្នន័យនៅលើដីបច្ចុប្បន្នផងដែរ។

    ពាណិជ្ជកម្ម

    ក្នុងនោះ បើយោងតាមសេចក្តីថ្លែងការណ៍របស់់ស្ថាបនិកក្រុមហ៊ុន Amazon គឺលោក Jeff Bezos នៅក្នុងកម្មវិធី Italian Tech Week នៅក្នុងទីក្រុង Turin បាននិយាយថា នៅក្នុងរយៈពេល 10 ទៅ 20 ឆ្នាំខាងមុខនេះ  មជ្ឈមណ្ឌលទិន្នន័យ AI ខ្នាតជីហ្គាវ៉ាត់ នឹងត្រូវបានសាងសង់ឡើងនៅក្នុងលំហហើយ ដោយក្នុងនោះ មជ្ឈមណ្ឌលទិន្នន័យទាំងនេះនឹងដំណើរការដោយថាមពលពន្លឺព្រះអាទិត្យនៅលើលំហដោយខ្លួនឯង ពោលគឺគ្មានពពក ភ្លៀង ឬអាកាសធាតុរំខានដូចមជ្ឈមណ្ឌលទិន្នន័យនៅលើដីនោះឡើយ ហើយវាក៏ក្លាយជាមធ្យោបាយថ្មីរបស់ពិភពលោកដើម្បីជួយកាត់បន្ថយការប្រើប្រាស់ថាមពល និងទឹកនៅលើផែនដីក្នុងពេលបច្ចុប្បន្ននេះផងដែរ។

    មួយវិញទៀត លោក Jeff Bezos ផ្ទាល់ ក៏បង្ហាញនូវចក្ខុវិស័យថា AI នឹងជំនួសនូវកិច្ចការជាច្រើនដែលមនុស្សកំពុងតែធ្វើនាពេលបច្ចុប្បន្ននេះនៅក្នុងគ្រប់វិស័យនាពេលអនាគតផងដែរ ពោលគឺវានឹងមានឥទ្ធិពលដូចប្រព័ន្ធអ៊ីនធឺណិតកាលពី ២៥ឆ្នាំមុនអញ្ចឹង៕

    ប្រភពៈ Reuters

    data centres Jeff Bezos
    Share. Facebook Telegram WhatsApp
    Previous Articleបង្កើតក្រោយគេ តែខ្លាំងជាងគេ! ម៉ាកយីហោចិនមួយនេះ ទទួលបានចំណាត់ថ្នាក់លេខ ១ វ៉ាដាច់ម៉ាកយីហោល្បីៗរបស់អាមេរិក
    Next Article ក្រុមហ៊ុន Xpeng បានបន្ថែមជម្រើស EREV ចូលទៅក្នុងជួររថយន្ត P7+របស់ខ្លួន

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.