Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»បង្កើតក្រោយគេ តែខ្លាំងជាងគេ! ម៉ាកយីហោចិនមួយនេះ ទទួលបានចំណាត់ថ្នាក់លេខ ១ វ៉ាដាច់ម៉ាកយីហោល្បីៗរបស់អាមេរិក
    គំនិតអាជីវកម្ម

    បង្កើតក្រោយគេ តែខ្លាំងជាងគេ! ម៉ាកយីហោចិនមួយនេះ ទទួលបានចំណាត់ថ្នាក់លេខ ១ វ៉ាដាច់ម៉ាកយីហោល្បីៗរបស់អាមេរិក

    October 9, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នៅឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយរបស់ The World Street Journal ម៉ាកយីហោ Mixue Bingcheng កំពុងទទួលបានចំណាត់ថ្នាក់លេខ ១ ក្លាយជា Fast Food Chain ឬហាងអាហាររហ័សដែលមានទីតាំងច្រើនជាងគេនៅលើពិភពលោក​​។ ជាមួយនឹងទីតាំងចំនួនជាង ៤៦០០០ កន្លែងនៅក្នុងតំបន់អាសុី តំបន់មជ្ឈឹមបូព៌ា និងអាមេរិកខាងត្បូង។

    Mixue Bingcheng ឬ Mixue ដែលជាហាងការ៉េម តែគុជ ភេសជ្ជៈដ៏ពេញនិយមមួយ  ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៧។ ហាងនេះជាក្តីសង្ឃឹមថ្មីមួយ បន្ទាប់​ពីលោក Zhang Hongchao និង Zhang Hongfu ដែលជាស្ថាបនិកបានបរាជ័យជាច្រើនដងក្នុងអាជីវកម្ម។ ចាប់ផ្តើមជាមួយដើមទុន ៣០០០ យ័ន ប្រហែល ៤៦០​ដុល្លារ បង្កើតបានតូបតូចមួយលក់តាមដងផ្លូវនៅក្នុងទីក្រុង ZhengZhou ខេត្ត Henan​ ប្រទេសចិន។

    ពាណិជ្ជកម្ម

    Mixue ចាប់ផ្តើមមានសន្ទុះខ្លាំង នៅពេលចេញលក់នូវការ៉េមដែលមានតម្លៃត្រឹមតែ ២ យ័នក្នុងមួយដើម។ ដោយក្នុងមួយថ្ងៃអាចលក់បានដល់ទៅ ៥០០០ ដើម ក្លាយជាការ៉េមប្រចាំហាងមកដល់សព្វថ្ងៃ។ ការជោគជ័យមួយនេះប្រៀបដូចជាផ្លាស់ប្តូរ ហាង Mixue ឲ្យក្លាយជាម៉ាកយីហោមួយដែលមានសឹងតែគ្រប់ទីកន្លែងទូទាំងប្រទេសចិន រួមទាំងអាចចាប់ផ្តើមលក់ជា franchise នាំចេញទៅបណ្តាប្រទេសជាច្រើនទៀត។

    ក្រៅពីជាហាងការ៉េមហើយនោះ ពួកគេក៏មានខ្សែសង្វាក់ផលិត ឬរោងចក្រផលិតវត្ថុធាតុដើម គ្រឿងផ្សំផ្ទាល់ខ្លួនសម្រាប់ផ្គត់ផ្គង់ទៅកាន់ហាងនីមួយៗ រួមទាំងដឹងថាមានចំការដំណាំផ្ទាល់ខ្លួនទៀតផង។

    ភាពជោគជ័យរបស់ Mixue​ បានមកពីយុទ្ធសាស្រ្តចំគោលដៅមួយគឺតម្លៃទាប បរិមាណច្រើន ពោលអតិថិជនចំណាយតិចទទួលបានច្រើនជាមួយរសជាតិឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ ជាយុទ្ធសាស្ត្រឈ្នះៗមួយរបស់ Mixue​។ ទើបធ្វើឲ្យពួកគេអាចជោគជ័យ និងពង្រីកបានដល់ទៅជាង ៤៦០០០ កន្លែង មិនថានៅតាមទីក្រុងធំៗ ឬជាយក្រុង តំបន់ឆ្ងាយនោះទេ។ ក្លាយជាម៉ាកយីហោដែលមានកេរ្តិ៍ឈ្មោះ និងពេញនិយមជាងគេមួយនៅលើ​សកលលោក។

    BizNews China Mixue
    Share. Facebook Telegram WhatsApp
    Previous Articleចិន បង្ហាញឆ្កែមនុស្សយន្តថ្មីរបស់ខ្លួន មានសមត្ថភាពពិសេសអាចបង្កើតផែនទី 3D នៅលើឋានព្រះច័ន្ទ!
    Next Article Jeff Bezos ថា 10 ទៅ 20 ឆ្នាំខាងមុខនេះ មជ្ឈមណ្ឌលទិន្នន័យ AI នឹងត្រូវសាងសង់ឡើងនៅលើលំហហើយ

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.