Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ក្រុមហ៊ុន Xpeng បានបន្ថែមជម្រើស EREV ចូលទៅក្នុងជួររថយន្ត P7+របស់ខ្លួន
    យានយន្ត

    ក្រុមហ៊ុន Xpeng បានបន្ថែមជម្រើស EREV ចូលទៅក្នុងជួររថយន្ត P7+របស់ខ្លួន

    October 10, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    រថយន្តថ្មីនេះនៅតែរក្សារចនាបថដូចម៉ូឌែលអគ្គិសនីសុទ្ធ (BEV) ប៉ុន្តែប្រវែងរថយន្តត្រូវបានបន្ថែម 15 មម ឲ្យឈានដល់ 5071 មមសម្រាប់ការប្រៀបធៀប ម៉ូឌែល BEV មានតម្លៃចាប់ពី 186,800 ទៅ 208,800 យ័ន (ប្រហែល 26,200 ទៅ 29,300 ដុល្លារអាមេរិក) មានជម្រើសចម្ងាយបើកបរ 615 km, 685 km និង 725 km (ស្តង់ដារ CLTC) ហើយមានការជ្រែកខ្យល់ត្រឹមតែ 0.206 Cdប៉ុណ្ណោះ។
    តាមទិន្នន័យផ្លូវការ រហូតដល់ចុងខែកញ្ញា ការចែកចាយសរុបនៃ Xpeng P7+ បានលើស 77,000 គ្រឿង ហើយបានកាន់កាប់ចំណាត់ថ្នាក់លើគេបំផុតក្នុងចំណោមរថយន្តអគ្គិសនីប្រភេទ Sedan មធ្យមដល់ធំ តម្លៃចន្លោះពី 150,000 ទៅ 200,000 យ័ន (ប្រហែល 21,000 ទៅ 28,100 ដុល្លារ) ជាប់គ្នា រយៈពេល 10 ខែជាប់ៗគ្នា នៅទីផ្សារចិន។
    ផ្នែកខាងក្រៅរបស់ម៉ូឌែល EREV មិនមានការផ្លាស់ប្តូរច្រើនទេ បើប្រៀបនឹង BEV។ ផ្នែកខាងមុខបន្តប្រើរចនាបទមុខបិទជិត ដោយមានខ្សែភ្លើង LED ពេញមុខរថយន្ត និងបន្ថែមចន្លោះខ្យល់ក្រោមតូចៗសម្រាប់បញ្ចេញកម្តៅពីម៉ាស៊ីនបន្ថែមចម្ងាយ ក្រៅពីនេះ ចន្លោះខ្យល់នេះអាចបិទបើកដោយស្វ័យប្រវត្តិផងដែរ។
    ផ្នែកខាងក្រោយ នៅតែរក្សារចនាបទ បំពង់ពីរស្រទាប់ និងខ្សែភ្លើង LED ពេញលាតដូចគ្នា ហើយលើសពីនេះទៅទៀត មានការបន្ថែមនិមិត្តសញ្ញា “POWER” និង “ULTRA” នៅផ្នែកខាងក្រោយ ដែលសន្មតថាជាសញ្ញាបង្ហាញពីប្រព័ន្ធ EREV និង ឈិប AI Turing បីគ្រាប់ ដែល Xpeng អភិវឌ្ឍដោយខ្លួនឯង។

    ផ្នែកថាមពលរួមមានម៉ាស៊ីន 1.5T ដែលដើរតួនាទីជាម៉ាស៊ីនបន្ថែមចម្ងាយ មានកម្លាំងអតិបរមា 110 kW (148 សេះ) និងម៉ូទ័រអគ្គិសនីដែលផ្តល់ថាមពល 180 kW (241 សេះ) ជាមួយនឹងថ្ម Lithium Iron Phosphate (LFP)។ រថយន្តអាចឈានដល់ល្បឿនអតិបរមា 200 km/h។ ទោះជាយ៉ាងណា សមត្ថភាពថ្ម និងចម្ងាយបើកបរផ្លូវការនៅមិនទាន់ត្រូវប្រកាសផ្លូវការទេ។
    រថយន្តនេះក៏មានរចនារង្វង់កង់ថ្មី ដោយប្រើសំបកកង់ទំហំ 235/55 R19 និង 255/45 R20 ខណៈដែលម៉ូឌែល BEV ប្រើ 235/60 R18 ឬ 245/45 R20 ទំហំសរុបរបស់ P7+ EREV គឺ 5071/1937/1512 មម (ប+ទ+ខ) មានគម្លាតកង់មុខក្រោយ 3000 មម ដែលវែងជាងម៉ូឌែល BEV ប្រហែល 15 មម។

    ពាណិជ្ជកម្ម
    Xpeng XpengP7
    Share. Facebook Telegram WhatsApp
    Previous ArticleJeff Bezos ថា 10 ទៅ 20 ឆ្នាំខាងមុខនេះ មជ្ឈមណ្ឌលទិន្នន័យ AI នឹងត្រូវសាងសង់ឡើងនៅលើលំហហើយ
    Next Article ឆ្នាំនេះ! មិនត្រឹមតែមាន iPhone និង Xiaomi 17 Pro Max ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏មាន Oppo Reno15 Pro Max ផងដែរ

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.