Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Meta នឹងប្រកាសបើកមជ្ឈមណ្ឌលទិន្នន័យ 5GW ថ្មីរបស់ខ្លួននៅឆ្នាំ២០២៦ ខាងមុខនេះ!
    ព័ត៌មានថ្មីៗ

    Meta នឹងប្រកាសបើកមជ្ឈមណ្ឌលទិន្នន័យ 5GW ថ្មីរបស់ខ្លួននៅឆ្នាំ២០២៦ ខាងមុខនេះ!

    July 17, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ដើម្បីធ្វើការឆ្លើយតបទៅនឹងតម្រូវការនៃការកើនឡើងយ៉ាងគំហុកក្នុងផ្នែកបច្ចេកវិទ្យា AI នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Meta ដែលក្រុមហ៊ុនធំរបស់ Facebook ក៏ដូចជាក្រុមហ៊ុនរបស់លោក Mark Zuckerberg គឺបានប្រកាសបង្ហាញចេញនូវផែនការសាងសង់មជ្ឈមណ្ឌលទិន្នន័យថ្មីមួយទៀតហើយ ដោយក្នុងនោះ មជ្ឈមណ្ឌលទិន្នន័យថ្មីនេះគឺមានទំហំដល់ទៅ 5 ជីហ្គាវ៉ាត់ (gigawatts) ឯណ្ណោះ និងមានទីតាំងស្ថិតនៅក្នុងរដ្ឋ Louisiana ។

    ក្នុងនោះ ការសាងសង់មជ្ឈមណ្ឌលទិន្នន័យថ្មីរបស់ក្រុមហ៊ុន Meta នេះ គឺជាការវិនិយោគដ៏ធំបំផុរបស់ក្រុមហ៊ុន ហើយវាគឺមានឈ្មោះថា Hyperion និងគ្រោងប្រកាសបើកដំណើរការជាផ្លូវការក្នុងដំណាក់កាលដំបូង (1.5GW) ក្នុងឆ្នាំ 2026 ខាងមុខនេះ។

    ពាណិជ្ជកម្ម

    ក្រៅពីគម្រោង Hyperion នៅក្នុងរដ្ឋ Louisiana នេះ, ក្រុមហ៊ុន Meta ផ្ទាល់ក៏កំពុងសាងសង់នូវមជ្ឈមណ្ឌលទិន្នន័យថែមមួយទៀតផងដែរ ដោយមានឈ្មោះថា Prometheus, ទំហំ 1GW និងមានទីតាំងស្ថិតនៅក្នុងរដ្ឋ Ohio ។ ជាមួយគ្នានេះ លោក Mark Zuckerberg ផ្ទាល់ ក៏គ្រោងនឹងបន្ថែមនូវការវិនិយោគរាប់រយពាន់លានដុល្លារបន្ថែមទៀតនៅក្នុងពេលឆាប់ៗនេះផងដែរ។

    គួរបញ្ជាក់ថា សម្រាប់មជ្ឈមណ្ឌលទិន្នន័យថ្មីទាំង ២ នេះ នឹងប្រើប្រាស់ក្នុងលក្ខខណ្ឌ ២ បែប ដែលមួយក្នុងនោះគឺសម្រាប់បម្រើការជាសម្បត្តិរបស់ក្រុមហ៊ុន Meta ផ្ទាល់ ហើយមួយទៀតគឺសម្រាប់បម្រើការជាសេវាកម្មជួល។ លើសពីនេះ មជ្ឈមណ្ឌលទាំង ២ នេះ ក៏នឹងប្រើប្រាស់នូវប្រព័ន្ធថាមពលចម្រុះដូចជាថាមពលកកើតឡើងវិញ និងឧស្ម័នធម្មជាតិផងដែរ៕

    ប្រភពៈ Digital Watch Observatory

    ai data centres Mark Zuckerberg Meta
    Share. Facebook Telegram WhatsApp
    Previous ArticleITC នឹងហាមឃាត់ការលក់ iPhone ដែលប្រើអេក្រង់ BOE របស់ចិននៅសហរដ្ឋអាមេរិក!
    Next Article Samsung នឹងប្រកាសបញ្ចេញនូវស្មាតហ្វូនបត់ ៣តង់របស់ខ្លួននៅចុងឆ្នាំនេះ ជាមួយឈ្មោះ Galaxy Tri-fold

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.