Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ITC នឹងហាមឃាត់ការលក់ iPhone ដែលប្រើអេក្រង់ BOE របស់ចិននៅសហរដ្ឋអាមេរិក!
    ព័ត៌មានថ្មីៗ

    ITC នឹងហាមឃាត់ការលក់ iPhone ដែលប្រើអេក្រង់ BOE របស់ចិននៅសហរដ្ឋអាមេរិក!

    July 17, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បើយោងតាមការរាយការណ៍នាពេលថ្មីៗនេះ​បានឲដឹងថា ក្រុមហ៊ុន Apple ទំនងជាមិនអាចបន្តការលក់នូវ iPhone របស់ខ្លួនដែលប្រើប្រាស់នូវអេក្រង់ដែលផលិតដោយក្រុមហ៊ុន BOE របស់ចិននៅសហរដ្ឋអាមេរិកបានទៀតនោះឡើយ បន្ទាប់ពីគណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាមេរិក (ITC) បានចេញសេចក្តីសម្រេចបឋមក្នុងការហាមឃាត់ទៅលើក្រុមហ៊៊ុនមួយនេះ។

    ក្នុងនោះ ករណីមួយនេះគឺកើតឡើងដោយសារតែបញ្ហាច្បាប់ពាណិជ្ជកម្មរវាងក្រុមហ៊ុន Samsung Display និងក្រុមហ៊ុន BOE ។ ជាក់ស្តែង ក្រុមហ៊ុន Samsung Display គឺបានចោទក្រុមហ៊ុន BOE ថាបានរំលោភសិទ្ធទៅលើការប្រើប្រាស់នូវបច្ចេកវិទ្យា OLED ដែលជាកម្មសិទ្ធិរបស់ពួកគេ។

    ពាណិជ្ជកម្ម

    ជាមួយគ្នានេះ បើយោងតាមការសម្រេចរបស់ ITC ទៅលើក្រុមហ៊ុន Apple គឺមានចំនួន ២បែប ដែលមួយក្នុងនោះគឺក្រុមហ៊ុន Apple ត្រូវតែបញ្ឈប់នូវការនាំចូល iPhone ដែលប្រើអេក្រង់របស់ BOE ទាំងអស់ទៅសហរដ្ឋអាមេរិក ហើយមួយទៀតក៏មិនអាចលក់ ឬប្រើប្រាស់ស្តុកដែលនៅសល់បានផងដែរ។

    គួរបញ្ជាក់ថា បើទោះបីជាសេចក្តីសម្រេចនេះមិនទាន់មានការឯកភាពជាផ្លូវការនៅឡើយក៏ដោយ ក៏ប៉ុន្តែអាចនឹងប្រកាសចេញនូវសេចក្តីសម្រេចចុងក្រោយពីសំណាក់រដ្ឋាភិបាលនៅក្នុងខែវិច្ឆិកាខាងមុខនេះហើយ។

    ក្នុងនោះ ប្រសិនបើការសម្រេចនេះត្រូវបានអនុវត្តន៍បានដោយជោគជ័យនោះ វានឹងបង្កនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុន Apple ហើយក៏អាចនឹងមាននូវផលប៉ះពាល់ដល់ការផ្គត់ផ្គង់សម្រាប់ iPhone ជាច្រើនម៉ូឌែលផងដែរ៕

    ប្រភពៈ GSMArena

    Apple BOE iPhone ITC USA
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុន RMA Cambodia ដែលបាននាំចូលផ្តាច់មុខនៅរថយន្តម៉ាក CHANGAN បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T នៅម្តុំចម្ការដូង ត្រូវនឹងថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៥ ដោយយោងតាមព័ត៌មាននៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ
    Next Article Meta នឹងប្រកាសបើកមជ្ឈមណ្ឌលទិន្នន័យ 5GW ថ្មីរបស់ខ្លួននៅឆ្នាំ២០២៦ ខាងមុខនេះ!

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.