Browsing: Tiktok

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា រដ្ឋបាលរបស់លោកកំពុងពិភាក្សាជាមួយក្រុមហ៊ុនចំនួន ៤ សម្រាប់ការទិញយក TikTok ដែលជាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកាន់កាប់ដោយក្រុមហ៊ុនចិនគឺ ByteDance។ ក្នុងនោះ លោកបាននិយាយថា សម្រាប់ជម្រើសក្រុមហ៊ុនទាំង ៤ នេះ គឺល្អ និងជាក្រុមហ៊ុនដែលមានមនុស្សជាច្រើនចាប់អារម្មណ៍។ គួរឲដឹងថា…

TikTok ដែលជាកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមមួយដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance បានបង្ហាញផែនការវិនិយោគ 8.8 ពាន់លានដុល្លារក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសថៃក្នុងរយៈពេល 5 ឆ្នាំខាងមុខ។ ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោកស្រី Helena Lesch អនុប្រធាន​ផ្នែក​គោលនយោបាយ​សាធារណៈ​របស់ TikTok ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​មួយ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​សុក្រ។ ក្នុងនោះ ការវិនិយោគនេះគឺជាការផ្លាស់ប្តូរមួយដ៏សំខាន់របស់ TikTok នៅពេលដែលក្រុមហ៊ុនបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក ខណៈព័ត៌មានលម្អិតនៃការវិនិយោគនេះនៅមិនទាន់បង្ហាញចេញនូវឡើយទេ ថាតើវានឹងរួមបញ្ចូលជាមួយនឹងកិច្ចព្រមព្រៀង…

ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok បានប្រកាសជាផ្លូវការថា ពួកគេនឹងវិនិយោគចំនួន 127 ពាន់លានបាត (ប្រមាណ 3.8 ពាន់លានដុល្លារ) ក្នុងប្រទេសថៃ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីក្នុងការគាំទ្រការងាររបស់ TikTok និងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដោយគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ 2026 នេះបើយោងតាមក្រុមប្រឹក្សាភិបាលនៃការវិនិយោគរបស់ប្រទេសថៃបាននិយាយកាលពីថ្ងៃពុធ។ ចំពោះការវិនិយោគនេះ ត្រូវបានធ្វើឡើងដោយអង្គភាពសិង្ហបុរីនៃក្រុមហ៊ុន…

យោងតាមរបាយការណ៍របស់ Bloomberg បាននិយាយថា ក្រុមហ៊៊ុនវិនិយោគិនរបស់អាមេរិកមួយ ដឹកនាំដោយស្ថាបនិក Employer.com លោក Jesse Tinsley និងអ្នកបង្កើតមាតិកាដ៏ល្បីលើ YouTube លោក Jimmy Donaldson ដែលគេស្គាល់ថា MrBeast កំពុងរៀបចំក្នុងការដេញថ្លៃដើម្បីទិញប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក។ ក្នុងនោះ…

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump បានបង្ហាញថា ក្រុមហ៊ុន Microsoft កំពុងពិភាក្សា​ក្នុងការទិញកម្មវិធី TikTok ដែលជាកម្មវិធីដ៏ពេញនិយមដែលមានអ្នកប្រើប្រាស់ប្រហែល 170 លាននាក់នៅសហរដ្ឋអាមេរិក។ តែក្នុងនោះ ​ក្រុមហ៊ុន Microsoft បានបដិសេធមិនអាចធ្វើការអត្ថាធិប្បាយអំពីការពិភាក្សានេះនោះទេដោយសារតែស្ថានភាពមិនច្បាស់លាស់នៅឡើយ ខណៈនៅពេលនេះ ម្ចាស់កម្មវិធី TikTok ក្រុមហ៊ុន…

កម្មវិធីដែលកំពុងមានប្រជាប្រិយភាពខ្លាំងបំផុត និងមានការជជែកគ្នាច្រើនបំផុតរបស់ពិភពលោកគឺ TikTok បានចាប់ផ្តើមដំណើរការ ឫដាក់ឲដំណើរការប្រើប្រាស់ឡើងវិញនៅសហរដ្ឋអាមេរិកហើយ ក្រោយការបញ្ចេញសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ដែលបានអះអាងថា TikTok នឹងត្រូវបានរក្សាទុកនៅសហរដ្ឋអាមេរិកនៅពេលប្រកាសចូលកាន់តំណែងឡើងវិញ។ គួរបញ្ជាក់ថា កម្មវិធី TikTok នេះត្រូវបានបញ្ឈប់ដំណើរការបណ្តោះអាសន្នកាលពីថ្ងៃសៅរ៍ដោយសារភាពបារម្ភរបស់សហរដ្ឋអាមេរិកដែលពាក់ព័ន្ធនឹងសន្តិសុខជាតិ និងទិន្នន័យផ្ទាល់ខ្លួន។ ទោះជាយ៉ាងណា TikTok បានចាប់ផ្តើមដាក់ឲដំណើរការឡើងវិញសម្រាប់អ្នកប្រើប្រាស់ជាង 170…

TikTok បានជួបនឹងការប្រឈមធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក ក្រោយពីតុលាការកំពូលបានចេញច្បាប់ដែលតម្រូវឱ្យ TikTok លក់សិទ្ធិរបស់ពួកគេទៅឲសហរដ្ឋអាមេរិកមុនថ្ងៃទី ១៩ ខែមករា។ ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានសម្រេច TikTok នឹងត្រូវបិទដោយប្រយោល ដោយសារតែ Google និង Apple នឹងដកកម្មវិធីនេះចេញពីកម្មវិធីរបស់ពួកគេ។ ការបិទនេះបានបង្កឱ្យដៃគូប្រកួតប្រជែងនៅក្នុងវិស័យបណ្តាញសង្គមរបស់ TikTok មានអារម្មណ៍ថាក្លាយជាឱកាសមាសឱកាសប្រាក់។ ក្នុងនោះ Instagram…

[បរទេស] រដ្ឋ Alabama និង Utah កាលពីថ្ងៃច័ន្ទបានចូលរួមជាមួយរដ្ឋផ្សេងទៀតរបស់សហរដ្ឋអាមេរិកដែលហាមឃាត់ការប្រើប្រាស់កម្មវិធីចែករំលែកវីដេអូខ្លី TikTok ដែលគ្រប់គ្រងដោយចិននៅលើឧបករណ៍ និងបណ្តាញកុំព្យូទ័ររបស់រដ្ឋាភិបាល ដោយសារតែកង្វល់សន្តិសុខជាតិ។ សកម្មភាពនេះត្រូវបានធ្វើតាមការព្រមានពីនាយក FBI លោក Chris Wray កាលពីខែមុន ដែលបាននិយាយថា រដ្ឋាភិបាលចិនអាចប្រើប្រាស់កម្មវិធីគ្រប់គ្រងដោយ ByteDance ដើម្បីគ្រប់គ្រងការប្រមូលទិន្នន័យលើអ្នកប្រើប្រាស់រាប់លាននាក់នៅសហរដ្ឋអាមេរិក…

YouTube បានបង្ហាញវិធីថ្មីសម្រាប់អ្នកបង្កើតក្នុងការរកលុយតាមវីដេអូខ្លីៗ ដោយនឹងក្លាយការប្រកួតប្រជែងកាន់តែខ្លាំងពី TikTok ។ សេវាកម្ម​ស្ទ្រីម​ដែល​គ្រប់គ្រង​ដោយ Google បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​ណែនាំ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​មុខងារ​វីដេអូ​ខ្លីៗ​របស់​ខ្លួន និង​ផ្តល់​ឱ្យ​អ្នក​បង្កើត​វីដេអូ​ទទួល​បាន ៤៥ ភាគរយ​នៃ​ប្រាក់​ចំណូល។ ដោយប្រៀបធៀបជាមួយនឹងការចែកចាយស្តង់ដាររបស់ខ្លួនចំនួន ៥៥ ភាគរយសម្រាប់វីដេអូនៅខាងក្រៅ Shorts និងមូលនិធិ ១ ពាន់លានដុល្លាររបស់ TikTok…

[TikTok] សមាជិកនៃគណៈកម្មការទំនាក់ទំនងសហព័ន្ធ FCC (Federal Communications Commission) បានជំរុញឱ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple Inc និង Google របស់ Alphabet Inc ដកកម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ចិនចេញពីកម្មវិធី Download របស់ខ្លួន។ ជាមួយការស្នើសុំនេះ…