បន្ទាប់ពីក្រុមហ៊ុន ByteDance បានប្រកាសបិទមិនឲមាននូវការប្រើប្រាស់កម្មវិធី TikTok នៅក្នុងទីក្រុងហុងកុងកាលពីឆ្នាំ 2020 ដោយសារច្បាប់សន្តិសុខជាតិ ចាប់តាំងពីពេលនោះមក កម្មវិធី Douyin ដែលជាកំណែចិនរបស់កម្មវិធី TikTok បានកើនឡើងនូវចំនួនអ្នកប្រើប្រាស់យ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងទីក្រុងហុងកុង។
បើយោងតាមការរាយការណ៍ថ្មីមួយបានឲដឹងថា ការប្រើប្រាស់កម្មវិធី Douyin នៅក្នុងទីក្រុងហុងកុង គឺមានកើនឡើងយ៉ាងខ្លាំង ដោយមានអ្នកប្រើប្រចាំខែលើសពី 3 លាននាក់ ដែលស្មើនឹង 40% នៃប្រជាជននៅទីក្រុងហុងកុង។ ក្នុងនោះ បើប្រៀបធៀបនឹងចុងឆ្នាំ 2022 វិញ ការកើនឡើងនេះបានកើនឡើងជិត 150% ។
គួរបញ្ជាក់ថា ក្រៅពីជាវេទិកាសម្រាប់ការកម្សាន្ត Douyin ក៏ជាវេទិកាមួយដែលកំពុងតែពង្រីកសេវាកម្ម e-commerce របស់ប្រជាជនចិន ដោយជួយផ្សព្វផ្សាយដល់ការធ្វើអាជីវកម្មក្នុងស្រុកចំនួនសម្រាប់ការទាក់ទាញអតិថិជនថ្មីៗផងដែរ៕