ក្រុមហ៊ុន Geely បានចេញផ្សាយជាផ្លូវការរូបភាពរថយន្ត Galaxy A7 EM-i ជាថ្មីមួយក្រោមម៉ាក Galaxy ដែលជារថយន្ត Sedan Plug-in Hybrid ខ្នាតមធ្យម។ រថយន្តនេះមានលក្ខណៈសំខាន់ក្នុងការសន្សំប្រេង និងមានសមត្ថភាពបើកបរឆ្ងាយ ព្រមទាំងមានអត្រាប្រើប្រេងទាបជាង 2 លីត្រក្នុង 100 គីឡូម៉ែត្រ នៅពេលប្រើតែម៉ាស៊ីនឥន្ធនៈ ដោយបញ្ជាក់ថាសមត្ថភាពដំណើររួមអាចលើសពី 2,100 គីឡូម៉ែត្រ។Galaxy A7 EM-i ត្រូវបានរចនាឲ្យខុសពីម៉ូដែល Galaxy Star 8 EM-i ដែលធំជាង ដោយមានវិមាត្រប្រវែង 4,918 មម ទទឹង 1,905 មម និងកំពស់ 1,495 មម ជាមួយចន្លោះកង់ (Wheelbase) 2,845 មម។ រថយន្តនេះគេរំពឹងថានឹងមានតម្លៃប្រហែល 14,000 ដុល្លារអាមេរិក ដើម្បីទាក់ទាញអ្នកប្រើប្រាស់ដែលចង់បានរថយន្ត Hybrid ដែលមានតម្លៃសមរម្យ និងសមត្ថភាពសន្សំប្រេងខ្ពស់។
រចនាខាងក្រៅរបស់ Galaxy A7 EM-i មានរចនាបែបទំនើប និងផ្ដល់អារម្មណ៍ខ្លាំង ផ្នែកខាងមុខមានភ្លើង LED មួយឆ្នូតអូសភ្ជាប់ចំហៀងម្ខាងទៅម្ខាងទៀតនៃចង្កៀងខាងមុខដែលមើលទៅមុតស្រួច ជាមួយប៉ាណាខ្យល់ខាងក្រោមធំៗបែបស្ពត បញ្ចូលជាមួយសំបកកង់បែប turbine multi-spoke និងរចនាបង្ហាញបែប Gloss Black ប្រើដៃទ្វារប្រភេទបុរាណជំនួស Pop-out ដោយផ្តោតលើអនុភាពប្រើប្រាស់ ខាងក្រោយមានភ្លើង LED មួយឆ្នូតអូសកាត់ភ្ជាប់គ្នា។
Galaxy A7 EM-i ប្រើម៉ាស៊ីនសាំង 1.5 លីត្រ ជាមួយម៉ូទ័រអគ្គិសនីក្នុងបច្ចេកវិទ្យា Plug-in Hybrid ម៉ាស៊ីនសាំងផ្ទាល់ខ្លួនអាចបញ្ចេញកម្លាំង 112 សេះ ទោះបីព័ត៌មានបច្ចេកទេសពេញលេញមិនទាន់ត្រូវបានបញ្ចាក់ផ្លូវការ ក៏វាអាចមានការស្រដៀងនឹង Galaxy Star 8 EM-i ដែលមានម៉ូទ័រអគ្គិសនី 238 សេះ និងកម្លាំងសរុបរហូតដល់ 350 សេះ ប្រើប្រព័ន្ធ DHT ប្រភេទស្តង់ដារ (single-speed) ។
Galaxy A7 EM-i មានជម្រើសចម្ងាយបើកដោយភ្លើង EV ចំនួនពីរ៖ ជម្រើស 60 គីឡូម៉ែត្រ និងជម្រើស 130 គីឡូម៉ែត្រ
ជាមួយនឹងការកំណត់ថ្មភ្លើងខុសៗគ្នា ចម្ងាយសរុបអាចបើកបរទៅបាន 1,500 និង 1,600 គីឡូម៉ែត្រ តាមស្តង់ដារ CLTC ទោះបីជាយ៉ាងណាក៏ដោយ សេចក្ដីប្រកាសផ្លូវការបានចង្អុលបង្ហាញថា មានជម្រើសបន្ថែមដែលអាចទៅដល់ជាង 2,100 គីឡូម៉ែត្រផងដែរ កាលបរិច្ឆេទបញ្ចេញលក់ និងតម្លៃផ្លូវការនឹងត្រូវប្រកាសនៅពេលឆាប់ៗខាងមុខ។
រូបភាពផ្លូវការរបស់ Geely Galaxy A7 EM-i PHEV ចេញមកហើយដោយបានបង្ហាញការបើកបរជាង 2,100 គីឡូម៉ែត្រ
1 Min Read