កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា រដ្ឋបាលរបស់លោកកំពុងពិភាក្សាជាមួយក្រុមហ៊ុនចំនួន ៤ សម្រាប់ការទិញយក TikTok ដែលជាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកាន់កាប់ដោយក្រុមហ៊ុនចិន ByteDance។ លោកបាននិយាយថា សម្រាប់ជម្រើសក្រុមហ៊ុនទាំង ៤ នេះគឺល្អ និងជាក្រុមហ៊ុនដែលមានមនុស្សជាច្រើនចាប់អារម្មណ៍។
គួរឲដឹងថា ជោគវាសនារបស់ TikTok បានក្លាយជាបញ្ហាអចិន្ត្រៃយ៍ចាប់តាំងពីការកំណត់ច្បាប់ដែលតម្រូវឱ្យម្ចាស់ TikTok គឺ ByteDance លក់វាឲទៅរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ដោយសារការព្រួយបារម្ភអំពីសន្តិសុខជាតិ។
ក្នុងពេលនោះផងដែរ នៅពេលដែលអ្នកយកព័ត៌មានសួរថា តើនឹងមានកិច្ចព្រមព្រៀងលើ TikTok ក្នុងពេលឆាប់ៗនេះឫទេ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា “វាអាចទៅរួច”។ ខណៈ TikTok និង ByteDance មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរនេះនោះឡើយ។
ខណៈបញ្ជីរបុគ្គល ឫក្រុមហ៊ុនដែលចាប់អារម្មណ៍ក្នុងការទិញយក TikTok ត្រូវបានរាយការណ៍ថា ជាម្នាក់ក្នុងចំណោមអតីតម្ចាស់ក្រុមហ៊ុន Los Angeles Dodgers លោក Frank McCourt ដែលបានដាក់តម្លៃដល់ទៅ 50 ពាន់លានដុល្លារ ឯណ្ណោះ៕