កាលពីព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ ដែលជាមជ្ឈមណ្ឌលថែទាំរថយន្ត ធំជាងគេ នឹងឈានមុខគេនៅក្នុងប្រទេសកម្ពុជាបានធ្វើកម្មវិធីសម្ពោធជាផ្លូវការនៅសាខាថ្មី ដែលជាសាខាទី៦ របស់ខ្លួន មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសឡា៣៧១ ក្បែរគំរោងផ្សារជីបម៉ុង Super Market ។
នៅក្នុងកម្មវិធីសម្ពោធបានធ្វើឡើងក្រោមវត្តមានរបស់ លោក អ៊ិន បួរហេង និងលោកស្រី តែ លីនណា ដែលជានាយកប្រតិបត្តិ នឹងស្ថាបនិករបស់យាន្តដ្ឋានណាម៉ាសខេ ផ្ទាល់តែម្តង ហើយក្នុងឪកាសនោះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ម្ចាស់អាជីវកម្មធំៗ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។
ក្នុងឪកាសដ៏ពិសេសនេះ លោក អ៊ិន បួរហេង បានមានប្រសាសន៍ថា៖ “មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ នៅតែប្រកាន់គោលការណ៍៣ គឺរក្សានូវគុណភាព ទំនុកចិត្ត និងការថែទាំយ៉ាងយកចិត្តទុកដាក់ជូនដល់អតិថិជនជានិច្ច”។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត លោក អ៊ិន បួរហេង គ្រោងនឹងបង្កើតមជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ ឱ្យបានច្រើនកន្លែងបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីបំពេញតម្រូវការ នឹងផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួនទាំងអស់។
មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ ត្រូវបានទទួលស្គាល់ថាជាមជ្ឈមណ្ឌលលាងរថយន្តយ៉ាងទំនើប ដោយមានបំពាក់នៅឧបករណ៍ទំនើបដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ ក៏បាននាំយកនូវផលិតផលលាងរថយន្តដែលមានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់ទឹកថ្នាំរថយន្ត។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺថារាល់ដំណាក់កាលនៃការលាងសម្អាតរថយន្ត តែងតែមានបង្កប់នៅការថែទាំរថយន្តដូចគ្នា ដែលកត្តានេះបានរក្សាភាពភ្លឺរលោងនៃរថយន្តរបស់អតិថិជន។
គូរបញ្ជាក់ថា មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ បានបង្កើតឡើងនៅឆ្នាំ២០១៥ ហើយបានបើកបម្រើសេវាកម្មថែទាំរថយន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមានការគ្រាំទ្រ នឹងទទួលស្គាល់ពីគុណភាពនៃសេវាកម្មពីសំណាក់អតិថិជន។ ហើយបានធ្វើអោយមជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ ធ្វើការពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្កភាពងាយស្រួល និងបំពេញតម្រូវការរបស់អតិថិជនខ្លួន៕