TikTok បានជួបនឹងការប្រឈមធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក ក្រោយពីតុលាការកំពូលបានចេញច្បាប់ដែលតម្រូវឱ្យ TikTok លក់សិទ្ធិរបស់ពួកគេទៅឲសហរដ្ឋអាមេរិកមុនថ្ងៃទី ១៩ ខែមករា។ ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានសម្រេច TikTok នឹងត្រូវបិទដោយប្រយោល ដោយសារតែ Google និង Apple នឹងដកកម្មវិធីនេះចេញពីកម្មវិធីរបស់ពួកគេ។ ការបិទនេះបានបង្កឱ្យដៃគូប្រកួតប្រជែងនៅក្នុងវិស័យបណ្តាញសង្គមរបស់ TikTok មានអារម្មណ៍ថាក្លាយជាឱកាសមាសឱកាសប្រាក់។
ក្នុងនោះ Instagram បានប្រកាសមុខងារថ្មីសម្រាប់ Reels ដើម្បីទាក់ទាញអ្នកប្រើប្រាស់ TikTok។ លើសពីនេះ ក្រុមហ៊ុន Instagram អះអាងថាមុខងារថ្មីទាំងនេះនឹងជួយបង្កើនឱកាសឱ្យ Reels របស់អ្នកប្រើប្រាស់កម្មវិធីរបស់ពួកគេត្រូវបានមើលឃើញច្រើនជាងមុនដោយអ្នកប្រើថ្មី។
មុខងារថ្មីនេះ នឹងត្រូវចេញដំបូងនៅសហរដ្ឋអាមេរិក មុនពេលត្រូវបង្ហាញទៅទីផ្សារផ្សេងៗ។ ការអភិវឌ្ឍនេះបង្ហាញពីការប្រកួតប្រជែងយ៉ាងសកម្មនៅក្នុងវិស័យបណ្តាញសង្គម ស្របពេលដែល TikTok កំពុងជួបប្រទះការរាំងស្ទះ ខណៈ Instagram ប្រើឱកាសនេះដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន៕