Browsing: Thailand

ថ្មីៗនេះ ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃបានអោយដឹងថា រដ្ឋាភិបាលរបស់ពួកគេបានយល់ព្រមលើការវិនិយោគចំនួន 90.9 ពាន់លានបាត (ប្រមាណ 2.7 ពាន់លានដុល្លារ) សម្រាប់ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ និងសេវាកម្ម Cloud Computing ជាផ្លូវការហើយ ពីសំណាក់ក្រុមហ៊ុនរបស់ប្រទេសចិន។ ចំពោះការវិនិយោគថ្មីនេះ រួមមានគម្រោងរបស់ក្រុមហ៊ុន Beijing Haoyang Cloud &…

TikTok ដែលជាកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមមួយដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance បានបង្ហាញផែនការវិនិយោគ 8.8 ពាន់លានដុល្លារក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសថៃក្នុងរយៈពេល 5 ឆ្នាំខាងមុខ។ ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោកស្រី Helena Lesch អនុប្រធាន​ផ្នែក​គោលនយោបាយ​សាធារណៈ​របស់ TikTok ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​មួយ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​សុក្រ។ ក្នុងនោះ ការវិនិយោគនេះគឺជាការផ្លាស់ប្តូរមួយដ៏សំខាន់របស់ TikTok នៅពេលដែលក្រុមហ៊ុនបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក ខណៈព័ត៌មានលម្អិតនៃការវិនិយោគនេះនៅមិនទាន់បង្ហាញចេញនូវឡើយទេ ថាតើវានឹងរួមបញ្ចូលជាមួយនឹងកិច្ចព្រមព្រៀង…

ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok បានប្រកាសជាផ្លូវការថា ពួកគេនឹងវិនិយោគចំនួន 127 ពាន់លានបាត (ប្រមាណ 3.8 ពាន់លានដុល្លារ) ក្នុងប្រទេសថៃ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីក្នុងការគាំទ្រការងាររបស់ TikTok និងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដោយគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ 2026 នេះបើយោងតាមក្រុមប្រឹក្សាភិបាលនៃការវិនិយោគរបស់ប្រទេសថៃបាននិយាយកាលពីថ្ងៃពុធ។ ចំពោះការវិនិយោគនេះ ត្រូវបានធ្វើឡើងដោយអង្គភាពសិង្ហបុរីនៃក្រុមហ៊ុន…

កាលពីពេលថ្មីៗនេះ ប្រទេស​ថៃ​បានប្រកាសមហិច្ឆតា​មួយដ៏ធំរបស់ខ្លួនថា ពួកគេចង់​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្តអគ្គិសនីនៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ ដោយលើកឡើងថា ឧស្សាហកម្មផលិតរថយន្តអគ្គិសនីអាចនឹងមានការថយចុះនៅក្នុងតំបន់ខ្លះក្នុងពិភពលោក ដូចជាសហរដ្ឋអាមេរិក ប៉ុន្តែមិនមែននៅក្នុងប្រទេសថៃនោះទេ។ ក្រុមប្រឹក្សាវិនិយោគ BOI របស់ប្រទេសថៃ  បាននិយាយបន្ថែមទៀតថា នៅក្នុងប្រទេសថៃពេលនេះមានគម្រោងចំនួន ២៤ ដែលនឹងត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះដើម្បីផលិតរថយន្តអគ្គិសនីគ្រប់ប្រភេទដូចជារថយន្តអគ្គិសនីសុទ្ធ រថយន្ត BEV និងរថយន្តកូនកាត់ជាដើម។ គោលនយោបាយថ្មីនេះត្រូវបានអនុម័តចាប់តាំងពីរដ្ឋាភិបាលថ្មីដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោកស្រី ថាវស៊ីន…

[បទេស] នាពេលថ្មីៗនេះ សហព័ន្ធឧស្សាហកម្មថៃ (FTI)  បានប្រកាសទម្លាក់គោលដៅក្នុងការលក់រថយន្តក្នុងស្រុករបស់ខ្លួនមកត្រឹម ៥៥ មុឺនគ្រឿងវិញ បន្ទាប់ពីការផលិតរថយន្តក្នុងឆ្នាំនេះមានការធ្លាក់ចុះគួរឲកត់សម្គាល់។ មានន័យថា ពួកគេបានកាត់បន្ថយការលក់រថយន្តក្នុងស្រុកពីចំនួន ៧៥ មុឺនគ្រឿងមកត្រឹម ៥៥ មុឺនគ្រឿង ដោយសារសង្វាក់ផលិតកម្មមានការធ្លាក់ចុះមកត្រឹម ១,៧ លានគ្រឿងនៅឆ្នាំនេះ។ បើយោងតាមលោក Surapong Paisitpattanapong…