Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»សហព័ន្ធឧស្សាហកម្មថៃបានប្រកាសថា សង្វាក់ផលិតកម្មរថយន្តរបស់ខ្លួនបានធ្លាក់ចុះ 20% នៅក្នុងខែមិថុនា
    យានយន្ត

    សហព័ន្ធឧស្សាហកម្មថៃបានប្រកាសថា សង្វាក់ផលិតកម្មរថយន្តរបស់ខ្លួនបានធ្លាក់ចុះ 20% នៅក្នុងខែមិថុនា

    July 25, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [បទេស] នាពេលថ្មីៗនេះ សហព័ន្ធឧស្សាហកម្មថៃ (FTI)  បានប្រកាសទម្លាក់គោលដៅក្នុងការលក់រថយន្តក្នុងស្រុករបស់ខ្លួនមកត្រឹម ៥៥ មុឺនគ្រឿងវិញ បន្ទាប់ពីការផលិតរថយន្តក្នុងឆ្នាំនេះមានការធ្លាក់ចុះគួរឲកត់សម្គាល់។ មានន័យថា ពួកគេបានកាត់បន្ថយការលក់រថយន្តក្នុងស្រុកពីចំនួន ៧៥ មុឺនគ្រឿងមកត្រឹម ៥៥ មុឺនគ្រឿង ដោយសារសង្វាក់ផលិតកម្មមានការធ្លាក់ចុះមកត្រឹម ១,៧ លានគ្រឿងនៅឆ្នាំនេះ។

    ពាណិជ្ជកម្ម

    បើយោងតាមលោក Surapong Paisitpattanapong អ្នកនាំពាក្យផ្នែកឧស្សាហកម្មរថយន្តរបស់ FTI បាននិយាយថាផលិតកម្មរថយន្តក្នុងប្រទេសថៃមានការធ្លាក់ចុះ ២០,១១ ភាគរយ នៅក្នុងខែមិថុនាបើធៀបនឹងខែមិថុនាឆ្នាំមុន ហើយផលិតកម្មរថយន្តក្នុងឆ្នាំ២០២៤ នេះត្រូវបានគេរំពឹងថានឹងមានតួលេខទាបជាងនៅឆ្នាំ២០២៣ បន្ទាប់ពីមានការចាត់វិធានការដ៏តឹងរ៉ឹងសម្រាប់ការអនុម័តឥណទានពីស្ថាប័នហិរញ្ញវត្ថុ គួបផ្សំនឹងបំណុលរបស់ប្រជាជនផ្ទាល់ផងដែរ។ ពួកគេបានបន្ថែមទៀតថា ក្នុងអំឡុងខែមករាដល់ខែមិថុនា ការផលិតរថយន្តបានធ្លាក់ចុះ ១៧,៣៩ ភាគរយ បើធៀបនឹងឆ្នាំមុន។

    បើទោះបីជាសង្វាក់ផលិកម្មនៅប្រទេសថៃមានការធ្លាក់ចុះក៏ដោយ ក៏ការនាំចេញរថយន្តនៅតែត្រូវបានគេមើលឃើញថានឹងឈានដល់ចំនួន ១,១៥ លានគ្រឿងនៅក្នុងឆ្នាំ២០២៤នេះ ដោយសារប្រទេសថៃគឺជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលមួយចំនួនរបស់ពិភពលោក រួមទាំង Toyota និង Honda ជាដើម។

    ប្រភពៈ Reuters

    FTI Thailand
    Share. Facebook Telegram WhatsApp
    Previous ArticlePoco F6 SE ត្រៀមចេញលក់់ជាផ្លូវការនៅថ្ងៃស្អែកនេះ បំពាក់ឆ្នាំងសាក 90W
    Next Article Xiaomi Mix Flip ស្មាតហ្វូនបត់អេក្រង់សេរ៊ីថ្មី ឯតម្លៃខ្ទង់ ៨០០ដុល្លារ ក្នុងទីផ្សារប្រទេសចិន

    Related Posts

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.