ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Xiaomi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនបត់សេរ៊ីថ្មី Xiaomi Mix Flip ជាមួយតម្លៃលក់ចាប់ពី ៨៥០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។
ស្មាតហ្វូននេះនឹងបំពាក់ដោយបន្ទះអេក្រង់ទំហំ ៦,៨៦ អ៊ីញ AMOLED 120Hz HDR10+ពេលលាត ចំណែកអេក្រង់ពេលបត់វិញមានទំហំ ៤ អ៊ីញ AMOLED 120Hz និងមានកម្រិតពន្លឺ 1600 nits ដំណើរការដោយបន្ទះឈីប Qualcomm SM8650-AB Snapdragon 8 Gen 3 (4 nm) និងប្រព័ន្ធ Android 14/HyperOS ចេញពីប្រអប់ ព្រមទាំងមានជម្រើស RAM 12GB/16GB និងអង្គចងចាំ 256GB/512GB/1TB ។
Xiaomi Mix Flip មានទម្ងន់ ១៩០ ក្រាម និងកម្រាស់ ៧,៦ ម.ម ពេលលាត និងកម្រាស់ប្រហែល ១៦ ម.ម ពេលបត់ ភ្ជាប់មកជាមួយថាមពលថ្ម 4,780mAh និងដុំសាកទំហំ ៦៧ វ៉ាត់។ សម្រាប់ផ្នែកកាម៉េរ៉ាវិញ ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP OIS បូកផ្សំនឹង Telephoto 50MP 2x Optical Zoom ខណៈកាម៉េរ៉ាខាងមុខមានទំហំ 32MP ។
គួរបញ្ជាក់ថា Xiaomi Mix Flip ក៏មានបំពាក់ដោយអាវការពារធូរលី IPX8 ម៉ាសុីនស្កេនម្រាមដៃនៅផ្នែកចំហៀង គាំទ្រប្រព័ន្ធ 5G, Wi-Fi 7 និង eSIM ជាដើម។