Grand Central Terminal គឺជាស្ថានីយ៍រថភ្លើងដ៏ធំបំផុតក្នុងពិភពលោក មានទីតាំងស្ថិតក្នុងទីក្រុង New York City សហរដ្ឋអាមេរិក។ ស្ថានីយ៍នេះ សាងសង់ឡើងនៅក្នុងឆ្នាំ ១៩០៣ ដល់ ១៩១៣ ចំណាយពេលសាងសង់អស់រយៈពេល ១០ ឆ្នាំ ហើយបើកដំណើរការនៅក្នុងឆ្នាំ១៩១៣។
ស្ថានីយ៍រថភ្លើង Grand Central Terminal មានស្ថានីយ៍ចតសរុបចំនួន ៤៤ ចំណត បែងចែកជា ២ ជាន់ និងមានខ្សែរថភ្លើងចំនួន ៦៧ ខ្សែ។ ស្ថានីយ៍នេះ សាងសង់គ្របដណ្តប់លើផ្ទៃដី ៤៨ ហិកតា ហើយជាមធ្យមមានរថភ្លើង Metro North ប្រហែល ៦៦០ គ្រឿង សម្រាប់ដឹកជញ្ជូលអ្នកដំណើរប្រមាណ ៧៥ មុឺននាក់ ជារៀងរាល់ថ្ងៃ។
មិនត្រឹមតែជាស្ថានីយ៍រថភ្លើងដ៏ធំបំផុតក្នុងពិភពលោកប៉ុណ្ណោះទេ Grand Central Terminal គឺជានិមិត្តរូបរបស់ទីក្រុងញូយ៉ក និងកន្លែងប្រវត្តិសាស្រ្តដ៏ពេញនិយមរបស់ពិភពលោកផងដែរ។ សព្វថ្ងៃ ស្ថានីយ៍រថភ្លើងនេះមានអាយុ ១២០ ឆ្នាំជាងហើយបើរាប់ពីពេលបើកដំណើរកាលមក។