ក្រុមហ៊ុន Google បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវ specs ខ្លះៗរបស់ស្មាតហ្វូនសេរ៊ីថ្មី Google Pixel 9 ដែលគ្រោងនឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នេះ ជាមួយតម្លៃរំពឹងខ្ទង់ ៨០០ ដុល្លារឡើង អាស្រ័យតាមជម្រើស។
Google Pixel 9 នឹងបំពាក់បន្ទះអេក្រង់ ៦,៣ អ៊ីញ OLED 120Hz HDR10+ មានកម្រិតបង្ហាញ 1080 x 2424 pixels អាចស្កេនក្រយ៉ៅដៃលើអេក្រង់។ ស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Google Tensor G4 (4 nm) និងប្រព័ន្ធ Android 15 ចេញពីប្រអប់។ ចំណែកថាមពលថ្មវិញគឺ 4,600 mAh គាំទ្រការសាកល្បឿនលឿន 27W តាមខ្សែ និង 18W ឥតខ្សែ ព្រមទាំងទទួលបាន RAM 8GB/12GB និង Storage 128GB/256GB។
ចំណែកឯសេនស័រកាមេរ៉ាខាងមុខមានទំហំ 10,5MP និងមានកាមេរ៉ាខាងក្រោយចំនួន 2 គ្រាប់ រួមមាន លេនគោល 50MP OIS បូករួមទាំងលេនថតមុំទូលាយ Ultra-wide ទំហំ 48MP។ ក្រៅពីនេះទៀតក៏មាន Wi-Fi 802.11, GPS, USB Type-C 3.2, LTE , 5G, មុខងារការពារទឹក និងធូរលី IP68 និងមុខងារ AI ដូចជា Circle to Search, Pixel Screenshots ជាដើម។
គួរបញ្ជាក់ថា Google Pixel 9 មានការរចនាកញ្ចក់ខាងមុខកញ្ចក់ខាងក្រោយ និងស៊ុមអាលុយមីញ៉ូម ជាមួយពណ៌តូខ្លួនគោល ពណ៌ខ្មៅ។