Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ក្រុមហ៊ុន Toyota គ្រោងនឹងបើករោងចក្រផលិតអាគុយ EV នៅក្នុងប្រទេសជប៉ុនផ្ទាល់
    យានយន្ត

    ក្រុមហ៊ុន Toyota គ្រោងនឹងបើករោងចក្រផលិតអាគុយ EV នៅក្នុងប្រទេសជប៉ុនផ្ទាល់

    July 27, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [បរទេស]​ នាពេលថ្មីៗនេះ ក្រុមហ៊ុន Toyota គ្រោងនឹងបើកការសាងសង់រោងចក្រផលិតអាគុយ EV នៅក្នុងប្រទេសជប៉ុន។ ចំពោះគម្រោងការនេះ គឺត្រៀមដើម្បីតៀមប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន BYD និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនផ្សេងទៀតដែលចូលមកដណ្តើមទីផ្សាររបស់ខ្លួន។

    ពាណិជ្ជកម្ម

    យោងតាមសមាគមអ្នកនាំចូលរថយន្តជប៉ុន (JAIA) បាននិយាយថា ការនាំចូលរថយន្ត EV របស់ចិនមានចំនួនជិត ១០ ភាគរយ នៃការនាំចូលទាំងអស់ក្នុងឆមាសទីមួយឆ្នាំ២០២៤ នេះ ។ គួរបញ្ជាក់ថា សម្រាប់ការនាំយករថយន្តទៅលក់នៅក្នុង​ប្រទេស​ជប៉ុន​គឺមិន​មែន​ជា​រឿងងាយ​ស្រួល​​នោះ​ទេព្រោះក្រុមហ៊ុន Toyota និង​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ស្រុក​ផ្សេង​ទៀតបានធ្វើការ​គ្រប​ដណ្ដប់​លើ​ការ​លក់​រថយន្ត​របស់​ប្រទេស​ជប៉ុនហើយ ខណៈ​ការ​នាំ​ចូល​ភាគ​ច្រើន​ជា​រថយន្ត​ប្រណីត​របស់​អឺរ៉ុប​ដូច​ជា BMW, Mercedes និង Porsche ប៉ុណ្ណោះ។

    សម្រាប់ការបង្កើតរោងចក្រថ្មីរបស់តូយ៉ូតានេះ នឹងជួយជំរុញការនាំចេញទៅកាន់ទីផ្សារអាស៊ី ស្របពេលដែលក្រុមហ៊ុនគ្រោងនឹងវិនិយោគប្រាក់ប្រមាណ ៣២ ពាន់លានដុល្លារ ទៅក្នុងការផលិតរថយន្ត EV នៅក្នុងរោងចក្រ Miyata ដែលមានសមត្ថភាពផលិតរថយន្តរហូតដល់ ៤៣ មុឺនគ្រឿង/ឆ្នាំ ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០៣០ ជាមួយគោលបំណងលក់រថយន្ត EV ចំនួន ៣,៥ លានគ្រឿង/ឆ្នាំ ខណៈ ៩០ ភាគរយ នឹងត្រូវបាននាំចេញទៅលក់នៅទីផ្សារបរទេស។

    ក្រុមហ៊ុន Toyota ផ្ទាល់មិន​ទាន់​បាន​បង្ហាញ​ពី​ចំនួន​ដែល​ខ្លួន​គ្រោងនឹង​ចំណាយ​លើ​រោងចក្រ​អាគុយ EV ថ្មី នេះនោះទេ ប៉ុន្តែ​ព័ត៌មាន​លម្អិត​បន្ថែមមានតែរងចាំការប្រកាសពីខាងក្រុមហ៊ុនផ្ទាល់។

    ប្រភពៈ Electrek

    Toyota
    Share. Facebook Telegram WhatsApp
    Previous ArticleGoogle ដាក់បង្ហាញ Specs ខ្លះៗរបស់ស្មាតហ្វូនសេរ៊ីថ្មី Google Pixel 9 ហើយ ឯតម្លៃចាប់ពី ៨០០ ដុល្លារ
    Next Article ផ្លូវការ! រោងចក្រផលិតរថយន្តដឹកទំនិញអគ្គិសនីរបស់ Tesla នឹងបើកដំណើរការនៅក្នុងឆ្នាំ២០២៥

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.