Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»Microsoft នឹងវិនិយោគ ១ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ ក្នុងប្រទេសម៉ាឡេស៊ី
    សេដ្ឋកិច្ចពិភពលោក

    Microsoft នឹងវិនិយោគ ១ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ ក្នុងប្រទេសម៉ាឡេស៊ី

    April 20, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Microsoft Corporation នឹងវិនិយោគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃកម្មវិធីភាពជាដៃគូថ្មីជាមួយទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនក្នុងស្រុក។

    ពាណិជ្ជកម្ម

    សេចក្តីប្រកាសស្តីពីការវិនិយោគធំបំផុត របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកខាងលើ នៅម៉ាឡេស៊ីនេះ ធ្វើឡើងបន្ទាប់ពីប្រទេសនេះបានផ្តល់ការយល់ព្រមតាមល័ក្ខខ័ណ្ឌ សម្រាប់ក្រុមហ៊ុន Microsoft, Google, Amazon និងក្រុមហ៊ុនទូរគមនាគមន៍ Telekom Malaysia ដើម្បីសាងសង់ និងគ្រប់គ្រង មជ្ឈមណ្ឌលទិន្នន័យ (data centre) ខ្នាតធំ និងផ្តល់សេវាកម្ម Cloud។

    គួរឲ្យដឹងដែរថា ការវិនិយោគនេះបានកើតឡើង បន្ទាប់ពីប្រទេសម៉ាឡេស៊ីបានមើលឃើញការវិនិយោគផ្ទាល់ពីបរទេស (FDI) ធ្លាក់ចុះ ៦៨% កាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។

    ប្រទេសម៉ាឡេស៊ីបានចាត់ទុកខ្លួនជាទិសដៅវិនិយោគមួយ ដោយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថ្មីៗនេះ បាននិយាយថា ខ្លួនកំពុងសម្លឹងមើលការលើកទឹកចិត្ត ដើម្បីជួយទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត៕

    Microsoft ម៉ាឡេស៊ី
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុនម៉ូតូអគ្គិសនី Start-up វៀតណាម ប្រមូលលុយវិនិយោគបាន ២,៦លានដុល្លារ
    Next Article Huawei ប្រកាសចេញ ប្រព័ន្ធបើកបរស្វ័យប្រវត្តិវៃឆ្លាតលើរថយន្ត

    Related Posts

    ចូលឆ្នាំថ្មី! មករៀន និងអនុវត្តទម្លាប់ប្រចាំថ្ងៃថ្មីៗតាមស្ថាបនិក Microsoft លោក Bill Gates

    November 19, 20251 Min Read

    Microsoft បញ្ចេញ Laptop ថ្មីរបស់ខ្លួន មានតម្លៃលក់តែ ២ពាន់ដុល្លារ ប៉ុណ្ណោះ!

    July 24, 20251 Min Read

    មកហើយ! ម៉ាស៊ីនហ្គេម ROG Xbox Ally ថ្មី ពីក្រុមហ៊ុន Microsoft និង ASUS

    June 9, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.