ក្រុមហ៊ុន Microsoft និង ASUS បានប្រកាសចេញនូវ ROG Xbox Ally ស៊េរីថ្មីរបស់ខ្លួនហើយ ដោយសេរ៊ីថ្មីនេះរួមបញ្ចូលទាំង ROG Xbox Ally X ថ្មី និង ROG Xbox Ally ។
ចំពោះ ROG Xbox Ally X ថ្មីនេះ ដំណើរការដោយ AMD Ryzen Z2 Extreme ខណៈដែល ROG Xbox Ally ដំណើរការដោយ Ryzen Z2 A មាន RAM 24GB LPDDR5X 8000MHz និង 16GB LPDDR5X 6400MHz សម្រាប់ ROG Xbox Ally ជាមួយអង្គផ្ទុកទិន្នន័យ 1TB សម្រាប់ Ally X និង 512GB សម្រាប់ ROG Xbox Ally ។
ចំពោះការរចនានៅផ្នែកខាងមុខ គឺស្រដៀងទៅនឹងម៉ូដែល Ally មុនដែរ ប៉ុន្តែមានការរចនាថ្មីមួយចំនួន ហើយផ្នែកអេក្រង់វិញ គឺទទួលបានអេក្រង់ LCD ទំហំ 7 អ៊ីញ 1080p 120Hz មានកញ្ចក់ការពារ Corning Gorilla Glass Victus រន្ធ USB-C 3.2 Gen 2 ចំនួន ២ នៅលើ Ally តែ Ally X ជំនួសមួយមកវិញដោយ USB 4 ក៏ដូចជារន្ធដោតកាត UHS-II microSD និងរន្ធដោតកាសជាដើម។ លើសពីនេះ ក៏ទទួលបាន Wi-Fi 6E ជាមួយប៊្លូធូស 5.4 ផងដែរ និងមានថាមពលថ្ម 80Wh សម្រាប់ Ally X និង 60Wh សម្រាប់ ROG Xbox Ally ។
គួរបញ្ជាក់ថា Xbox Ally និង Xbox Ally X នឹងមានលក់នៅនៅចុងឆ្នាំ 2025 នេះហើយ នៅក្នុងប្រទេសអូស្ត្រាលី បែលហ្សិក កាណាដា ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាឡឺម៉ង់ អៀរឡង់ អ៊ីតាលី ជប៉ុន កូរ៉េ ម៉ិកស៊ិក ហូឡង់ នូវែលសេឡង់ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ អារ៉ាប៊ីសាអូឌីត សិង្ហបុរី អេស្ប៉ាញ ស៊ុយអែត ស្វីស ថៃ តួកគី អារ៉ាប់រួម ចក្រភពអង់គ្លេស និងចក្រភពអង់គ្លេស ខណៈតម្លៃនឹងប្រកាសចេញនៅពេលក្រោយ៕