ក្រុមហ៊ុន Xpeng និង Huawei បានប្រកាសអំពីការអភិវឌ្ឍប្រព័ន្ធ AR-HUD (Augmented Reality Head-Up Display) ថ្មីមួយឈ្មោះថា “Chasing Light Panorama” ដែលត្រូវបានរចនាសម្រាប់រថយន្ត SUV អគ្គិសនីជំរុញមធ្យមថ្មីរបស់ Xpeng មានឈ្មោះថា G7។ ប្រព័ន្ធនេះផ្សំឡើងពីផ្នែក Hardware របស់ Huawei និង Software របស់ Xpeng ដើម្បីផ្តល់អត្ថប្រយោជន៍លើការនាវីហ្គេសិន និងជំនួយការបើកបរ។
AR-HUD មានផ្ទៃបង្ហាញធំ 87 អ៊ីញ អាចបញ្ចាំងព័ត៌មានលើជួររថយន្តច្រើន និងគ្របដណ្តប់ 8 ស្ថានភាពបើកបរ ដូចជា៖ ផ្លូវសំខាន់ និងផ្លូវ ផ្លូវមានជំនួយ, ផ្លូវមានចំណុចបត់, ផ្លូវមានច្រកចូលច្រកចេញ, ផ្លូវមានបំណែកបត់ទទឹង, ផ្លូវមានរាងរង្វង់មូល, ផ្លូវមានច្រកឆ្លងកែង, ផ្លូវមានរបាំងចែកទ្រូងផ្លូវ, ផ្លូវមានស្ពាននៅខាងលើ។
G7 នឹងចេញបង្ហាញជាផ្លូវការនិងចាប់ផ្តើមបើកលក់ជាមុននៅថ្ងៃ 11 ខែមិថុនា ហើយរំពឹងថានឹងដឹកជញ្ជូននៅត្រីមាសទី 3 តម្លៃរំពឹងប្រហែល ២៥ម៉ឺនយួន (ប្រហែល $36,000 ដុល្លារ) ដោយផ្ដោតលើច្នៃប្រឌិតបច្ចេកវិទ្យា និងភាពធំទូលាយខាងក្នុងរថយន្ត។
ប្រព័ន្ធនេះប្រើប្រាស់ លើប្រព័ន្ធអុបទិករបស់ Huawei (ក៏ដូចជាឧបករណ៍ផ្នែកខាងក្នុង) បញ្ចូលជាមួយ ម៉ូឌុលបង្ហាញរូបភាព និងប្រព័ន្ធ AR rendering engine របស់ Xpeng។ វាអាចបញ្ចាំងលើផ្លូវដែលណែនាំដោយឌីជីថលទៅលើទិដ្ឋភាពពិតក្នុងការបើកបរ ដើម្បីជួយអោយអ្នកបើកបរក្នុងការសម្រេចចិត្ត និងបង្កើនសុវត្ថិភាព។ AR-HUD នេះគ្របដណ្តប់ 85% នៃពណ៌ gamut NTSC, មានកម្រិតពន្លឺខ្ពស់ជាង 12,000 nits និងអត្រាប្រៀបធៀបពន្លឺ 1800:1។ វាប្រើម៉ូឌុលបង្ហាញ LCoS (Liquid Crystal on Silicon) ដែលអភិវឌ្ឍដោយខ្លួនឯង និងឈីបស្តង់ដារអូតូ។ វាផ្ដល់អាល់ហ្គូរីធម៍ប្រើសម្រាប់រំញ័ររូបភាព, សម្រួលនៅលើផ្លូវលំ និងជៀសវាងការពន្យាពេលចង្អុលបង្ហាញ។
AR-HUD អាចបង្ហាញផ្លូវ ណែនាំផ្ទាល់ទៅលើផ្លូវខាងមុខ ធ្វើការបង្ហាញព័ត៌មានតាមជួររថយន្ត, ជួយក្នុងការបើកបរ, និងផ្ដល់ការជូនដំណឹងសុវត្ថិភាព។ វាបង្ហាញផ្លូវជាបន្តផ្ទាល់ទៅនឹងគំនូសផ្លូវពិត ហើយអាចដំណើរការលើផ្លូវដែលបានបិតច្រក, ផ្លូវរាងរង្វង់មូល និងដឹងថាមានរថយន្តជាច្រើនជួរ។ ពន្លឺ AR អាចផ្លាស់ប្តូរតាមស្លានភាពផ្លូវមិនថា ផ្លូវមានដីហុយ ផ្លូវ Off-Road និងផ្លូវលំបាកជាច្រើនទៀត ឬថ្នល់ឡើងចុះ។ វាផ្ដល់ការព្រមានអំពី៖ ឡានផ្លាស់ប្តូរគន្លងបើកបរ, មានមនុស្សដើរចូលផ្លូវកាត់មុខរថយន្ត, ការជូនដំណឹងពីខាងចំហៀង និងខាងក្រោយ វាអាចជួយក្នុងពេលមានភ្លៀង ឬអ័ព្ទ ដោយកំណត់មើលបានរថយន្ត និងគំនូសផ្លូវបានច្បាស់។
XHUD-AR Engine របស់ Huawei បញ្ចូល radar និងកាមេរ៉ា ដើម្បីបង្ហាញសញ្ញា AR ដែលមានតម្លៃ error តិចសម្រាប់ផ្លូវមិនស្មើ ហើយអាចទស្សន៍ទាយផ្លូវរថយន្តជាមុន 0.3 វិនាទី។ ក្រុមវិស្វកររបស់ Huawei មានជាង 7,000 នាក់ ដែលជាង 90% ជាអ្នកជំនាញផ្នែក optics និងអាល់ហ្គូរីដឹម LCoS របស់ Huawei ត្រូវបានប្រើប្រាស់នៅលើរថយន្ត AITO M9 មានពន្លឺដល់ 12,000 nits និងភាពច្បាស់កម្រិត 2K។ ប្រព័ន្ធ XNGP Intelligent Driving របស់ Xpeng បន្ថែមភាពឆ្លាតវៃឲ្យ AR-HUD ដោយបង្ហាញព័ត៌មានដូចជា៖ ចំណុចពេលភ្លើងស្តុប, ការព្រមាន blind spot, ជៀសវាងផ្លូវកក់ស្ទះ AR-HUD នេះផ្អែកលើទិន្នន័យអូតូដែលឆ្លងកាត់ចម្ងាយរាប់លានគីឡូម៉ែត្រ ហើយតាមការពន្យល់របស់ Xpeng វាអាចជួយអោយអ្នកបើកបរកាត់បន្ថយការមើល instrument panel និងអាចជួយបន្ថយគ្រោះថ្នាក់បានផងដែរ។
ការសហការណ៍រវាង Huawei និង Xpeng នេះត្រូវបានឃើញថាជាចំនុចផ្លាស់ប្តូរ ជាមួយការលើកលែងការឈ្លោះមុនៗពាក់ព័ន្ធនឹងបច្ចេកវិទ្យាចាប់ហ្វាំងស្វ័យប្រវត្តិ ដោយ Huawei ផ្ដោតលើកម្រិត communication និងឈីប, ខណៈ Xpeng រចនាកម្មវីធីលើរថយន្ត និង UI បន្ទាប់ពីការប្រកាសនេះ តម្លៃភាគហ៊ុនរបស់ Xpeng បានឡើង 4% នៅលើផ្សារហុងកុង កាន់តែបន្ថែម market cap ឲ្យឡើងដល់ 140 ពាន់លានយួន (ប្រហែល 20 ពាន់លានដុល្លារ USD)។ រថយន្ត Xpeng G7 និងប្រព័ន្ធ AR-HUD នឹងចេញលក់នៅចុងឆ្នាំនេះ ដែលគេចាត់ទុកថាជាដំណើរកម្រិតថ្មីនៃបច្ចេកវិទ្យា AR ក្នុងផ្នែក SUV អគ្គិសនីទំហំមធ្យម។
Huawei និង Xpeng ចូលរួមជាដៃគូ ដើម្បីបញ្ចេញ AR-HUD សម្រាប់រថយន្ត SUV ថ្មី Xpeng G7
2 Mins Read