ក្រុមហ៊ុន Chery បានដាក់ចេញជាផ្លូវការរថយន្ត Fulwin A8 ម៉ូឌែលឆ្នាំ 2025 ដោយបញ្ចេញវ៉េរីអង់ថ្មីចំនួន 5 ជម្រើសដែលមានតម្លៃចន្លោះពី 11,100 ដល់ 15,300 ដុល្លារ។ ចំណុចពិសេសនៃការចេញម៉ូឌែលថ្មីនេះគឺការបន្ថែមជម្រើសដែលអាចបើកដោយភ្លើងអាគុយសុទ្ធបានចម្ងាយ 70 គីឡូម៉ែត្រ ដែលធ្វើឲ្យជួរផលិតផល Fulwin A8 សម្បូរជាងមុន។
រចនាបថខាងក្រៅរបស់ Fulwin A8 ឆ្នាំ 2025 បន្តរក្សារចនាបថដែលមានសោភ័ណភាព”Orient” ផ្នែកខាងមុខមានបណ្តាញស្រមោលធំ និងផ្ចិតរន្ធខ្យល់ខាងមុខបន្តគ្នាជាមួយធាតុតុបតែងខ្មៅរវាងប៉ាណា និងតំបន់អំពូលភ្លើងកាត់អ័ព្ទ ដើម្បីបង្កើនភាពទាក់ទាញនិងមើលទៅមានភាពធំវែង ខាងចំហៀងរថយន្តមានខ្សែភ្លីត្រង់ បង្កើតនូវសោភ័ណភាពនិងទាន់សម័យ។ វាមានទំហំប្រវែង 4,790mm ទទឹង 1,843mm កម្ពស់ 1,487mm ទំហំទាំងនេះផ្តល់នៅខាងក្នុងមានភាពទូលាយងាយស្រួលជាមួយនឹងការរចនាទាន់សម័យ ផ្នែកខាងក្រោយមានភ្លើងខាងក្រោយអូសកាត់ពេញទទឹងគូទរថយន្តដែលមានការរចនាដោយពណ៌ផ្សែង ត្រូវបានរចនាឲ្យស្របជាមួយខ្សែរបៀបរាងខាងក្រៅ ដើម្បីបង្ហាញពីរចនាបថស្ព័រ។
ផ្នែកខាងក្នុងរថយន្តនេះបន្តប្រើរចនាបថគ្រួសារជាមួយប្លង់អេក្រង់ពីរដ៏ទំនើប ដែលបន្ថែមអារម្មណ៍បច្ចេកវិទ្យាជាន់ខ្ពស់ ប្រព័ន្ធសម្រាប់ព័ត៌មានកម្សាន្តគាំទ្រការតភ្ជាប់ Apple CarPlay និង Huawei HiCar ដោយខ្សែរឥតខ្សែ។ ប្រព័ន្ធជំនួយអ្នកបើកបររបស់ Fulwin A8 ថ្មីមានប្រព័ន្ធជំនួយបើកបរជំនាន់ទី 2 (Level 2 ADAS) ដែលមានមុខងារជំនួយច្រើនដល់ទៅ 19 ប្រភេទ ដើម្បីបង្កើនសុវត្ថិភាព និងភាពងាយស្រួល។ផ្នែកខាងក្នុងបំពាក់ដោយប្រព័ន្ធ Lion 5.0 AI Smart Cockpit ដំណើរការដោយឈីប Snapdragon 8155 កំលាំងខ្លាំង ប្រព័ន្ធនេះអាចចាប់ផ្ដើមក្នុងរយៈពេល 2 វិនាទី និងមានអេក្រង់ភ្លោះទំហំ 24.6 អ៊ីញ ដែលអាចបើកប្រើបានយ៉ាងស្រួលនិងរហ័ស។
ម៉ាស៊ីន និងប្រព័ន្ធបើកបរ៖ Fulwin A8 ប្រើម៉ាស៊ីន Hybrid ប្រភេទ 1.5L ប្រសិទ្ធភាពខ្ពស់ ផ្គូផ្គងជាមួយប្រព័ន្ធ Hybrid ដែលមានចម្ងាយបើកបរដោយប្រើភ្លើងសុទ្ធ 70 គីឡូម៉ែត្រ និងសមត្ថភាពប្រើប្រាស់ប្រេងជាមធ្យម 4.55 លីត្រ/100 គីឡូម៉ែត្រ ចម្ងាយបើកបរសរុបលើស 1,400 គីឡូម៉ែត្រ (CLTC)។
ម៉ូឌែលនេះប្រើប្រព័ន្ធបញ្ជាផ្លាស់លេខប្រភេទ Super-Hybrid DHT ដែលមានប្រសិទ្ធភាពម៉ាស៊ីនខ្ពស់ដល់ 98.5%។ វាមានរបៀបបើកបរចំនួន 4 រួមមាន៖ បើកដោយភ្លើងសុទ្ធ (EV mode), បែបស៊េរី (Series Hybrid), បែបប៉ារ៉ាឡែល (Parallel Hybrid), បើកដោយម៉ាស៊ីនផ្ទាល់ (Engine Drive) ការរចនាមុខងារទាំងនេះផ្តល់ភាពសម្រួលក្នុងការបើកបរដល់តាមស្ថានភាពផ្សេងៗ។
Chery បានដាក់ចេញរថយន្ត Fulwin A8 ម៉ូឌែលឆ្នាំ 2025 ក្នុងតម្លៃចាប់ពី 11,100 ដុល្លារ មានចម្ងាយបើកបរសរុបដល់ទៅ 1,400 គីឡូម៉ែត្រ
1 Min Read