Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»ក្រុមហ៊ុនម៉ូតូអគ្គិសនី Start-up វៀតណាម ប្រមូលលុយវិនិយោគបាន ២,៦លានដុល្លារ
    សេដ្ឋកិច្ចពិភពលោក

    ក្រុមហ៊ុនម៉ូតូអគ្គិសនី Start-up វៀតណាម ប្រមូលលុយវិនិយោគបាន ២,៦លានដុល្លារ

    April 19, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Dat Bike ដែលជាក្រុមហ៊ុនម៉ូតូអគ្គិសនី Start-up របស់ប្រទេសវៀតណាម បានប្រមូលថវិកាចំនួន ២,៦ លានដុល្លារពីការវិនិយោគរបស់ក្រុមវិនិយោគិន ដែលដឹកនាំដោយក្រុមហ៊ុនបណ្តាក់ទុនក្នុងប្រទេសសិង្ហបុរី ឈ្មោះ Jungle Ventures។

    ពាណិជ្ជកម្ម

    ជាមួយគ្នានេះ ក្រុមហ៊ុនមូលធនបណ្តាក់ទុនសហរដ្ឋអាមេរិក Wavemaker Partners, Hustle Fund និង iSeed Ventures ក៏មាននៅក្នុងនោះដែរ។

    ក្រុមហ៊ុន Start-up ខាងលើ គ្រោងនឹងបង្កើតបណ្តាញផ្គត់ផ្គង់នៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ។

    លោក Amit Anand ដៃគូស្ថាបនិករបស់ក្រុមហ៊ុន Jungle Ventures បានមានប្រសាសន៍ថា “យើងជឿជាក់ថា Dat Bike នឹងដឹកនាំវិស័យយានចល័ត និងបង្កើតគោលដៅថ្មី មិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវាមានសក្តានុពលជាសកល សម្រាប់អ្វីដែលម៉ូតូអគ្គិសនីជំនាន់ក្រោយនឹងមើល និងអនុវត្ត”។

    ស្ថាបនិកក្រុមហ៊ុន Dat Bike លោក Nguyen Ba Canh Son បាននិយាយថា ថវិកានេះនឹងជួយពង្រីកសមត្ថភាពផលិតកម្ម និងផ្តល់មូលនិធិសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍។ លោក Son បានបង្កើត Dat Bike នៅខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីឈប់ពីការងារនៅ Silicon Valley សហរដ្ឋអាមេរិក។

    ម៉ូតូអគ្គិសនីដំបូងគេរបស់ Dat Bike គឺម៉ូដែល Weaver ដែលមានបំពាក់ម៉ូទ័រកម្លាំង ៥ ០០០វ៉ាត់ ហើយមានល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ អាគុយរបស់វាអាចសាកពេញ ក្នុងរយៈពេល ៣ម៉ោង។ វាមានតម្លៃ ៣៩,៩ លានដុង ឬប្រហែល ១ ៧៣៥ ដុល្លារ៕

    Dat Bike ម៉ូតូ វៀតណាម
    Share. Facebook Telegram WhatsApp
    Previous ArticleLG នឹងសាងសង់រោងចក្រផលិតអាគុយឡានអគ្គិសនី ទី២ ផ្គត់ផ្គង់ឲ្យ General Motors
    Next Article Microsoft នឹងវិនិយោគ ១ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ ក្នុងប្រទេសម៉ាឡេស៊ី

    Related Posts

    Royal Enfield Cambodia សម្ពោធម៉ូឌែលថ្មីចំនួនពីរគ្រឿងកាលពីថ្ងៃទី ៧ ខែ៧ ឆ្នាំ២០២៤

    July 9, 20243 Mins Read

    Mark Zuckerberg រុញ Elon Musk ធ្លាក់ពីតំណែងបុគ្គលមានជាងគេលំដាប់ទីបី

    April 9, 20241 Min Read

    អាហារជំរុញឱ្យអតិផរណាប៉ាគីស្ថានកើនឡើងដល់ចំនួនខ្ពស់បំផុត ៣៦,៤% ក្នុងខែមេសា

    May 3, 20231 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.