Corolla Sedan ដែលបានលើកកម្ពស់ឡើងអោយខ្ពស់ក្លាយជា Corolla Cross បានទទួលការធ្វើបច្ចុប្បន្នភាពថ្មីសម្រាប់ឆ្នាំ 2026។ ការរចនាខាងក្រៅត្រូវបានធ្វើឱ្យស្រស់ថ្មី ហើយនៅខាងក្នុងក៏មានអេក្រង់កណ្តាលទំហំធំជាងមុនផងដែរ។ ប្រព័ន្ធម៉ាស៊ីននៅតែមិនផ្លាស់ប្តូរ ដោយមានជម្រើសម៉ាស៊ីនសាំង 2.0 លីត្រ 4 ស៊ីឡាំង និងម៉ាស៊ីនសាំង-អគ្គិសនី Hybrid ដែលប្រើប្រាស់ថាមពលប្រសើរជាង។ ម៉ូដែលសាំងអាចជ្រើសរើសបានទាំងជាមួយប្រព័ន្ធបើកបរកង់មុខ ឬបើកបរកង់ទាំងអស់ ខណៈដែល Corolla Cross…
ថ្មីៗពី សេដ្ឋកិច្ច
ប្រទេសវៀតណាមបានក្លាយអ្នកនិយមយីហោជាតិ ដែលមានការរីកចម្រើនលឿនបំផុត ដោយតម្លៃរបស់វាបានកើនឡើងយ៉ាងខ្លាំង ពោលគឺ ២៩ ភាគរយ ស្មើនឹង ៣១៩ ពាន់លានដុល្លារ នៅក្នុងចំណាត់ថ្នាក់ពិភពលោកចុងក្រោយរបស់ខ្លួន។
អ្នកដំណើរតិចជាង ៩ លាននាក់បានឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិហុងកុង កាលពីឆ្នាំមុន ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៨៥ ស្របពេលដែលទិន្នន័យថ្មីត្រូវបានគេរំពឹងថានឹងបង្ហាញនៅសប្តាហ៍នេះ ដែលឆ្លុះបញ្ចាំងពីរយៈពេលជិតមួយឆ្នាំនៃឥទ្ធិពលបំផ្លិចបំផ្លាញរបស់កូវីដ១៩ ទៅលើការធ្វើដំណើរតាមផ្លូវអាកាស។
យោងតាមឯកសារដែលបានធ្វើឡើងជាមួយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក U.S. Securities & Exchange Commission បានឲ្យដឹងថាលោក Kimbal Musk ដែលជាប្អូនប្រុសរបស់លោក Elon Musk និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Tesla Inc បានលក់ភាគហ៊ុនរបស់ខ្លួន ចំនួន ២៥,៦ លានដុល្លារ នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla។
តួលេខចេញពីឧស្សាហកម្មយានយន្តចុងក្រោយបង្អស់ បានបង្ហាញថា ចំនួនរថយន្តថ្មីដែលបានផលិតនៅក្នុងចក្រភពអង់គ្លេស កាលពីឆ្នាំមុន បានធ្លាក់ចុះមួយភាគបី មកនៅក្រោម ៩២១ ០០០ គ្រឿង ដែលជាចំនួនទាបបំផុតចាប់តាំងពីឆ្នាំ ១៩៨៤។