កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Vivo បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មី Vivo Y300 5G ជាមួយតម្លៃលក់ចាប់ពី ២៦៤ ដុល្លារ ដល់ ២៨៨ ដុល្លារ នៅក្នុងទីផ្សារប្រទេសឥណ្ឌា។
ស្មាតហ្វូន Vivo Y300 5G ទទួលបានអេក្រង់ AMOLED ទំហំ ៦,៦៧ អ៊ីញ 120Hz មានកម្រិតពន្លឺ 1,800 nits និងកម្រិតបង្ហាញ Full HD+ (2400 ×1080 pixels) ដំណើរការដោយបន្ទះឈីប Snapdragon 4 Gen 2 ទំហំ 4nm ជាមួយ Adreno 710 GPU និងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ Funtouch OS 14 ព្រមទាំងទទួលបាន 8GB និងអង្គផ្ទុក 128GB / 256GB ប្រភេទ UFS 2.2 និងអាចបង្កើនដល់ 1TB តាមរយៈ microSD ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
សម្រាប់ផ្នែកកាមេរ៉ា Vivo Y300 5G ទទួលបានលេនគោលខាងក្រោយទំហំ 50MP ប្រើប្រាស់នូវសេនស័រប្រភេទ Sony IMX882 មាន aperture f/1.79 និងលេន portrait ទំហំ 2MP មាន aperture f/2.4 គាំទ្រ LED flash ចំនួន២ និងភ្លើង Aura light ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 32MP មាន aperture f/2.45។ ចំណែកផ្នែកថាមពលវិញ ស្មាតហ្វូននេះទទួលបានកញ្ជប់ថាមពលថ្មទំហំ 5,000mAh គាំទ្រការសាកល្បឿនលឿន 80W តាមខ្សែ ដែលអាចសាកបានថាមពល ៤៥ភាគរយ ក្នុងរយៈពេល ១៥នាទី។ លើសពីនេះទៅទៀត ស្មាតហ្វូន Vivo Y300 5G ក៏មានភ្ជាប់មកជាមួយនឹងអាវការពារទឹក និងធូលីកម្រិត IP64 រន្ធ USB Type-C audio បាសសម្លេង Stereo Speakers និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 5, Bluetooth 5.0, GPS និងរន្ធ USB Type-C។
ចំពោះការរចនារបស់ស្មាតហ្វូន Vivo Y300 5G មានកម្រាស់ ៧,៧៩ មីលីម៉ែត្រ (ជម្រើសពណ៌ Phantom Purple និង Emerald Green) និង ៧,៩៥ មីលីម៉ែត្រ (ជម្រើសពណ៌ Titanium Silver) និងទម្ងន់ ១៨៨ ក្រាម (ជម្រើសពណ៌ Phantom Purple និង Emerald Green) និង ១៩០ក្រាម (ជម្រើសពណ៌ Titanium Silver)៕