កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសដាក់បង្ហាញជាផ្លូវការថា រថយន្តប្រភេទ SUV Geely Galaxy E5 របស់ពួកគេ គឺទទួលបានការដឹកជញ្ជូន ឫចែកចាយចំនួន ៦មុឺនគ្រឿង ក្នុងរយៈពេល ១១៩ថ្ងៃ បន្ទាប់ពីប្រកាសដាក់បង្ហាញជាលើកដំបូងនៅក្នុងដើមខែសីហា ជាមួយតម្លៃលក់ផ្លូវការចាប់ពី ១៥ ១២០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្ត Geely Galaxy E5 ដំណើរការដោយម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ២១៤ សេះ ផ្គួបដោយអាគុយទំហំ ៤៩ និង ៦០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៤០ និង ៥៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
ចំពោះផ្នែកខាងក្នុងវិញត្រូវបានឌីស្សាញបែប minimalistic មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen សម្រាប់បញ្ជាមុខងារទូទៅ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ៕